អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មអាមេរិក (AMCHAM) រៀបចំនូវវេទិកាស្តីពីបច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារ ដើម្បីឆ្លើយតបនូវកង្វល់និងបញ្ហាប្រឈមនានាដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព ប្រកបដោយតម្លាភាព ក្នុងចំណោមសហគ្រាសទាំងឡាយ។
វេទិកានេះត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ ផ្តោតលើច្បាប់ស្តីពីសារពើពន្ធ(ថ្មី) ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់សមាជិកសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិន ម្ចាស់សហគ្រាស និងអ្នកតំណាងសហគ្រាសប្រមាណ២០០នាក់។ វេទិកានេះ មានគោលដៅចែករំលែកនូវបច្ចុប្បន្នភាពនៃច្បាប់ស្តីពីសារពើពន្ធ(ថ្មី) និងមានរៀបចំនូវកិច្ចពិភាក្សាជាក្រុមផងដែរ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីវេទិកាដែលមានជំនួបជាមួយវិស័យឯកជន។