Alynana Media Cambodia
Icon Collap
clinic narit

មាសបន្តធ្លាក់ថ្លៃគំហុកទៀតខណៈព័ត៌មានចេញពីអង់គ្លេសដាក់សម្ពាធថែមទៀត

Media LNN | Jun 23, 2023
មាសបន្តធ្លាក់ថ្លៃគំហុកទៀតខណៈព័ត៌មានចេញពីអង់គ្លេសដាក់សម្ពាធថែមទៀត
Clinic narith

កាលពីពីយប់ម្សិលមិញហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃគំហុកខ្លាំងបន្ទាប់ធនាគារកណ្ដាលអាមេរិក( Federal Reserve) បានប្រកាសដំឡើងអត្រាការប្រាក់ដុល្លារបន្ថែមទៀតដើម្បីទម្លាក់អត្រាអតិផរណាមកដល់ត្រឹម២%។ ចំណែកយប់នេះហាងឆេងមាសបន្តធ្លាក់ថ្លៃកាន់តែខ្លាំងខណៈព័ត៌មានពីប្រទេសអង់គ្លេសបានដាក់សម្ពាធលើមាសវិញម្ដង។គិតត្រឹមម៉ោងនេះហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៩១៧ដុល្លារក្នុងមួយអោន(ស្មើនឹង២៣០៩ដុល្លារក្នុងមួយតម្លឹង)ពោលគឺធ្លាក់ថ្លៃចំនួន១៧ដុល្លារធៀបនឹងតម្លៃម្សិលមិញស្មើនឹងធ្លាក់ថ្លៃ០.៩១%។

 

បើយោងតាមសារព័ត៌មាន Kitco ដែលជាវេបសាយតាមដានទីផ្សារហាងឆេងមាសអន្តរជាតិបានឲ្យដឹងថាមាសបន្តរងសម្ពាធនិងដាំក្បាលចុះដោយលុយផោនរបស់អង់គ្លេសពោលគឺធនាគារកណ្ដាលរបស់អង់គ្លេសបានសម្រេចដំឡើងអត្រាការប្រាក់ផោនចំនួន០.៥០%ពី៤.៥០%មក៥%ដើម្បីប្រឆាំងនឹងអតិផរណាដែលកំពុងស្ថិតនៅអត្រាមួយខ្ពស់។ ចំពោះហាងឆេងមាសស្រុកយើងមិនទាន់មានការប្រែប្រួលនៅឡើយព្រោះហាងឆេងក្នុងស្រុកតែងតែធ្លាក់យឺតជាងហាងឆេងមាសអន្តរជាតិ។ គិតត្រឹមពេលនេះហាងឆេងមាសក្នុងស្រុកមានតម្លៃ២២៩ដុល្លារក្នុងមួយជីដដែល។ យ៉ាងណាមិញបងប្អូនអាចរងចាំមើលហាងឆេងមាសក្នុងស្រុកនៅថ្ងៃស្អែកប្រសិនបើហាងឆេងអន្តរជាតិនៅតែធ្លាក់នោះហាងឆេងក្នុងស្រុកក៏ប្រែប្រួលតម្លៃតាមហ្នឹងដែរ។