Alynana Media Cambodia
Icon Collap
clinic narit

អ្នកដាំដូងខ្ទិះអះអាងថា ដូងខ្ទិះមានទីផ្សារខ្ពស់ ងាយស្រួលថែទាំ និងប្រមូលផលបានយូរឆ្នាំ

Media LNN | Jun 23, 2023
អ្នកដាំដូងខ្ទិះអះអាងថា ដូងខ្ទិះមានទីផ្សារខ្ពស់ ងាយស្រួលថែទាំ និងប្រមូលផលបានយូរឆ្នាំ
Clinic narith

ដូង ជាដំណាំពហុប្រយោជន៍នៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនខ្មែរនិយមដាំ ដើម្បីទាញយកប្រយោជន៍ជាផ្លែ ទឹក ស្លឹក និងខ្ទិះសម្រាប់ប្រើជាគ្រឿងផ្សំចម្អិនម្ហូបអាហារ និងបង្អែមស្ទើរគ្រប់ប្រភេទ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កសិករបានងាកមកដាំប្រភេទដំណាំដូងមួយប្រភេទគឺដូងខ្ទិះ ដែលជាដូងកម្រ មានទីផ្សារល្អ តម្លៃថ្លៃ និងទទួលផលបានយូរឆ្នាំ។0a3b05d9751d289d63469106608eb42a-291

ដូងខ្ទិះ ជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរគួរឱ្យចង់ទទួលទាន អាចហូបសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន។

0a3b05d9751d289d63469106608eb42a-292

ស្ថិតនៅភូមិអំបែងថ្ងែ ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី អឹម ធិច ជាកសិករដែលកំពុងដាំដុះដូងខ្ទិះតឿ និងដូងខ្ទិះបុរាណលើផ្ទៃដីប្រមាណ ២ហិកតា បានរៀបរាប់ឱ្យដឹងថា ដូងខ្ទិះជាប្រភេទដូងដែលងាយស្រួលដាំដុះ ងាយស្រួលថែទាំ មានទីផ្សារល្អ ហើយអាចលក់ក្នុងតម្លៃថ្លៃ។