Alynana Media Cambodia
Icon Collap
clinic narit

លោក បៃដិន មិនគិតថា ការហៅលោក ស៊ី ជីនពីង ជា “ជនផ្ដាច់ការ” ប៉ះពាល់​ដល់ទំនាក់ទំនង អាមេរិក-ចិន ឡើយ

Media LNN | Jun 23, 2023
លោក បៃដិន មិនគិតថា ការហៅលោក ស៊ី ជីនពីង ជា “ជនផ្ដាច់ការ” ប៉ះពាល់​ដល់ទំនាក់ទំនង អាមេរិក-ចិន ឡើយ
Clinic narith

 

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនគិតថា ការហៅលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថាជា “ជនផ្តាច់ការ” នឹងមានឥទ្ធិពលអាក្រក់ណាមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ ។លោក បៃដិន បានច្រានចោលគំនិតដែលថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងដាំក្បាលចុះក្បាល ដោយសារតែពាក្យពេជន៍ទាំងអស់នេះ ។ លោកមិនគិតឡើយថា ការលើកឡើងរបស់លោកនឹងមានផលវិបាកអ្វីឲ្យពិតប្រាកដនោះ ហើយលោករំពឹងថា នឹងជួបជាមួយមេដឹកនាំចិននាពេលខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាណាមួយ ។

លោក បៃដិន បានធ្វើការអត្ថាធិប្បាយអំពីមេដឹកនាំចិនក្នុងសុន្ទរកថាមួយនៅឯកម្មវិធីរៃអង្គាសប្រាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ ហើយការ​លើក​ឡើង​នេះ​បាន​ទាញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ក្រសួង​ការ​បរទេស​ចិន ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក Xie Feng ដែលជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក បានដាក់ការតវ៉ាមួយទៅកាន់មន្ត្រីជាន់ខ្ពស់សេតវិមានរួចរាល់ហើយ ចំពោះការតិះដៀល និងហៅលោក ស៊ី បែបនេះ ។

ទន្ទឹមនោះ ស្ថានទូតក៏បានចេញការអត្ថាធិប្បាយដោយជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការដោយស្មោះអស់ពីចិត្ត ដើម្បីលុបចោលនូវផលប៉ះពាល់អវិជ្ជមាននៃសុន្ទរកថារបស់លោក បៃដិន ផងដែរ ។

ទោះយ៉ាងណាក៏ដោយ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានបញ្ជាក់ថា ពួកគេនឹងបន្តកិច្ចសន្ទនា ដើម្បីស្ថិរភាពទំនាក់ទំនងទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិន ៕