Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាយកក្រុមហ៊ុន ថេស្លា ថានឹងវិនិយោគលើរថយន្តអគ្គិសនីនៅឥណ្ឌាឆាប់ៗ

Media LNN | Jun 23, 2023
នាយកក្រុមហ៊ុន ថេស្លា ថានឹងវិនិយោគលើរថយន្តអគ្គិសនីនៅឥណ្ឌាឆាប់ៗ
Clinic narith

នាយកប្រតិបត្តិក្រុមហ៊ុន ថេស្លា (Tesla) លោក អេឡុន ម៉ាស (Elon Musk) បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនាថា លោករំពឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកនេះនឹងបោះទុនវិនិយោគនាពេលឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។លោក អេឡុន ម៉ាស បានអះអាងអំពីបំណងវិនិយោគលើការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ក្រោយពីបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកមានទំនុកចិត្តថា ក្រុមហ៊ុន Tesla របស់លោកនឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយនឹងធ្វើវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក ម៉ាស គឺជាមេដឹកនាំផ្នែកជំនួញម្នាក់ក្នុងចំណោម ២០ នាក់ ដែលលោក ម៉ូឌី បានជួប បន្ទាប់ពីបានទៅដល់បុរីញូវយ៉កកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។

ក្រោយជំនួបនោះ លោក ម៉ាស បានរាយការណ៍ឱ្យដឹងថា លោក ម៉ូឌី ពិតជាខ្វល់ខ្វាយចំពោះប្រទេសឥណ្ឌាយ៉ាងខ្លាំង ដោយជំរុញឱ្យក្រុមហ៊ុន ថេស្លា ធ្វើការវិនិយោគសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា។ បើតាមលោក ម៉ាស ការជំរុញរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាគឺស្របតាមឆន្ទៈរបស់ក្រុមហ៊ុនដែរ ប៉ុន្តែក្រុមហ៊ុនរបស់លោកគ្រាន់តែរង់ចាំពេលវេលាសមស្របប៉ុណ្ណោះ។លោក ម៉ូឌី ក្រោយមកបានផ្សាយអំពីការប្រជុំរបស់លោកនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ដែលគ្រប់គ្រងដោយលោក ម៉ាស ថា អ្នកទាំងពីរបានជជែកគ្នាអំពីបញ្ហាជាច្រើន រាប់ចាប់ពីថាមពលរហូតដល់គុណភាពផ្លូវចិត្ត។

លោក អារីនដាម បាកឈី (Arindam Bagchi) អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយថា លោក ម៉ូឌី បានអញ្ជើញលោក ម៉ាស ឱ្យស្វែងរកឱកាសនៅក្នុងប្រទេសឥណ្ឌា ដើម្បីវិនិយោគលើរថយន្តអគ្គិសនី និងពង្រីកវិស័យអវកាសពាណិជ្ជកម្មឱ្យបានឆាប់រហ័ស។

ក្រុមហ៊ុន Tesla បាននិងកំពុងទាមទារកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីដែលនាំចេញទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាចង់ឱ្យក្រុមហ៊ុនរបស់លោក ម៉ាស ផលិតនៅក្នុងស្រុក ហើយភាគីទាំង២ហាក់ដូចជាកំពុងចរចាគ្នានៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីខែឧសភាថា ក្រុមហ៊ុន Tesla បានដាក់សំណើសុំផលិតនៅក្នុងស្រុកទៅកាន់រដ្ឋាភិបាលឥណ្ឌា។

ក្រុមហ៊ុនផលិតរថយន្ត Tata Motors របស់ប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Tesla បច្ចុប្បន្នមានចំណែកទីផ្សារជាង ៨០% ចំពោះប្រភេទរថយន្តអគ្គិសនីដឹកអ្នកដំណើរ៕