Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន ជោគជ័យបញ្ចប់ការសាងសង់បំពង់បង្ហូរប្រេងក្នុងសមុទ្រទឹកជ្រៅ

Media LNN | Jun 23, 2023
ចិន ជោគជ័យបញ្ចប់ការសាងសង់បំពង់បង្ហូរប្រេងក្នុងសមុទ្រទឹកជ្រៅ
Clinic narith

 

ចិនបានបញ្ចប់ការសាងសង់ដោយជោគជ័យនូវបំពង់បង្ហូរប្រេងក្នុងសមុទ្រទឹកជ្រៅបំផុតរបស់ខ្លួនសម្រាប់​ដឹក​ជញ្ជូន​ប្រេង និង​ឧស្ម័នកាលពីថ្ងៃព្រហស្បតិ៍ ។បំពង់បង្ហូរប្រេងនេះ គឺជាគម្រោងដំណាក់កាលទី ២ ដ៏សំខាន់សម្រាប់ស្ថានីយ៍ថាមពលទឹកជ្រៅបំផុតរបស់ប្រទេសចិន ដែលគេស្គាល់ថា Shenhai-1 ឬ Deep Sea-1 ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមិថុនា ឆ្នាំ២០២១ ។

យោងតាមសារព័ត៌មាន CGTN ចុះផ្សាយថា បំពង់នេះស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីទីក្រុង Sanya ក្នុងខេត្ត Hainan ភាគខាងត្បូង ហើយគម្រោងដំណាក់កាលទី ២ នេះ មានគោលបំណងបង្កើនទិន្នផលឧស្ម័នប្រចាំឆ្នាំខ្ពស់បំផុតនៃស្ថានីយ៍ Shenhai-1 ពី ៣ ពាន់លានម៉ែត្រគូបដល់ ៤.៥ ពាន់លានម៉ែត្រគូប ។ចំពោះការសាងសង់នេះដែរ សាជីវកម្មប្រេងសមុទ្រជាតិចិន (CNOOC) បានប្រើប្រាស់ការបញ្ចូលគ្នានៃបំពង់ដែកគ្មានថ្នេរដែលមានអង្កត់ផ្ចិតធំក្នុងទឹកជ្រៅ និងបំពង់ប្រើប្រាស់លោហធាតុដើម្បីបំពេញតម្រូវការឧស្ម័ន ជាពិសេសដើម្បីការពារសម្ពាធខ្ពស់ក្នុងទឹកជ្រៅរបស់ប្រទេសចិនផងដែរ ។

គួរបញ្ជាក់ថា ពីមុនចិនបានដាក់បំពង់បង្ហូរប្រេង និងឧស្ម័ននៅឈូងសមុទ្រជាង ៩ ពាន់គីឡូម៉ែត្ររួចហើយ ខណៈកាលពីឆ្នាំមុន បំពង់បង្ហូរឧស្ម័ន ចិន-អាស៊ីកណ្តាល បានបញ្ជូនឧស្ម័នធម្មជាតិ ៤៣.២ ពាន់លានម៉ែត្រគូបទៅប្រទេសចិន ៕