Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនមេហ្គាវើលបោះទុនជិត៦៣០០លានដុល្លារស្ថាបនាក្រុងនៅហ្វីលីពីន

Media LNN | Jun 23, 2023
ក្រុមហ៊ុនមេហ្គាវើលបោះទុនជិត៦៣០០លានដុល្លារស្ថាបនាក្រុងនៅហ្វីលីពីន
Clinic narith

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅហ្វីលីពីន គឺក្រុមហ៊ុនមេហ្គាវើល ( Megaworld ) បានប្រកាសថា ខ្លួននឹងវិនិយោគតម្លៃជិត ៦ ៣០០ លានដុល្លារដើម្បីអភិវឌ្ឈគម្រោងផ្សេងៗនៅក្រៅទីក្រុងម៉ានីលក្នុងរយៈពេល៥ឆ្នាំ។ នេះគឺជាគម្រោងដ៏ធំមួយនៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ១១០ លាននាក់។ក្រុមហ៊ុនមេហ្គាវើល ដែលជាអ្នកអភិវឌ្ឍន៍ក្រុងឈានមុខគេនៅហ្វីលីពីន នឹងបោះទុនវិនិយោគក្នុងទឹកប្រាក់ជាង ៦ពាន់៣រយលានដុល្លារ លើដំណើរការ អភិវឌ្ឍទីក្រុង និងគម្រោងផ្សេងៗទៀតក្នុងរយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៧។ ទុនវិនិយោគនេះនឹងពន្លឿនការសាងសង់សំណង់សណ្ឋាគារ ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខាងក្រៅទីក្រុងម៉ានីលដែលជារដ្ឋធានីរបស់ហ្វីលីពិន។

សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនមេហ្គាវើល ដែលជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Alliance Global Group កំពុងបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងការអភិវឌ្ឍការិយាល័យ និងផ្សារទំនើបនៅក្រៅទីក្រុងម៉ានីល។

ប្រភពដដែលបានអះអាងថា ផែនការវិនិយោគរបស់ក្រុមហ៊ុន សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ រួមមានគម្រោងនៅតំបន់ភាគខាងត្បូងនៃរដ្ឋធានី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស និងនៅលើកោះភាគខាងលិចនៃខេត្ត ប៉ាឡាវាន់ (Palawan) ដែលជារមណីយដ្ឋានអែល នីដូ (El Nido) ដ៏ល្បីល្បាញលើពិភពលោក។លោក ខេវិន តាន ( Kevin Tan) ដែលជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Alliance Global និងជាប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុនមេហ្គាវើល បានអះអាងក្នុងសម្ដីដើមថា "យើងបាននិងកំពុងវិនិយោគយ៉ាងច្រើននៅក្នុងវិស័យទេសចរណ៍របស់យើង"។

នាយកប្រតិបត្តិរូបនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបោះទុននៅរមណីដ្ឋានទេសចរណ៍បូរ៉ាខេ (Boracay) និងកំពុងបោះជំហ៊ានចូលខេត្តប៉ាឡាវាន់ ហើយក្រុមហ៊ុនកំពុងសម្លឹងទៅរកតំបន់ដែលអាចឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មបាន។

លោក ខេវិន តាន បានបន្តថា ក្រុមហ៊ុននេះមានបំណងអភិវឌ្ឍសណ្ឋាគារ និងអគារពហុបំណង ដើម្បីទាក់ទាញកម្មវិធីសន្និសីទ និងពិព័រណ៍អន្តរជាតិនានា។

ក្រុមហ៊ុនម៉េហ្គាវើលខំបង្កើនការអភិវឌ្ឍអចលនទ្រព្យ ខណៈដែលប្រធានាធិបតី ហ្វ៊ែឌីណង់ ម៉ាកូស (Ferdinand Marcos Jr.) ផ្សព្វផ្សាយផែនការកសាងឱ្យប្រសើរឡើងថែមទៀត (Build Better More) របស់លោក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងប្រទេសហ្វីលីពីន៕