របាយការណ៍ពីរដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ គឺចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ កម្ពុជាប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន ដោយក្នុងនោះ ផលនេសាទទឹកសាប អនុវត្តបានចំនួន ១០៤ ៤៤០តោន ,ទឹកប្រៃ ៦៦ ៤០០តោន និងផលវារីវប្បកម្ម ចំនួន ១៤៥ ៣០០តោន។
របាយការណ៍ដដែលបានបង្ហាញទៀតថា រដ្ឋបាលជលផល បានអនុវត្តការងារជាច្រើនទាក់ទងនឹង ការអភិវឌ្ឍវារីវប្បកម្ម ការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃ និងគុណភាពជលផល, ការអភិរក្សជលផល ,ការអភិវឌ្ឍសហគមន៍នេសាទ,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកសាប,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលសមុទ្រ និងការផលិតកូនត្រីពូជជាដើម។