ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣មានចំនួន ៦៤៣,៨៨៦លានដុល្លារ បង្ហាញពីការធ្លាក់ចុះ ៥០,៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ខោវែង និងខោខ្លី គឺជាមុខទំនិញនាំចេញនាំមុខគេ ដែលស្មើនឹង ៣១.៣៩ ភាគរយនៃការនាំចេញសម្លៀកបំពាក់សរុប។ទោះបីជាមានការធ្លាក់ចុះក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាទីផ្សារចម្បងសម្រាប់ការនាំចេញរបស់កម្ពុជា ជាពិសេសគឺវាយនភណ្ឌ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា ជាពិសេសសម្រាប់វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់ប្រទេសកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣។ ការនាំចេញទាំងនេះគឺទៅកាន់សហរដ្ឋអាមេរិកដែលមានចំនួន ៦៤៣,៨៨៦លានដុល្លារ ស្មើនឹង ២៦,៥០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាចំនួន ២,៨០៧,៥៤៦លានដុល្លារក្នុងអំឡុងពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ តួលេខនេះបង្ហាញពីការធ្លាក់ចុះ ៥០,៣២ភាគរយធៀបនឹងរយៈពេលដែលត្រូវគ្នាក្នុងឆ្នាំ២០២២។
ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់មានតម្លៃ ១,៤៩៧,៣៨៧ លានដុល្លារ។ តួរលេខរៀងគ្នានោះគឺសម្រាប់ខែមករា ដល់ខែមេសា ឆ្នាំ២០២១ ឆ្នាំ២០២០ និងឆ្នាំ២០១៩ មានចំនួន ១,០៩៧,១៨០លានដុល្លារ ៩៧៧,៣០៣លានដុល្លារ និង ៨១៩,២១០លានដុល្លារ នេះបើយោងតាមតួលេខទីផ្សារTexProរបស់ Fibre2Fashion ។
នៅឆ្នាំ ២០២២ ការនាំចេញសម្លៀកបំពាក់សរុបរបស់កម្ពុជាមានចំនួន ៤,៤៣៨ ពាន់លានដុល្លារ ដែលរួមចំណែក ៣៤,៣៧ ភាគរយដល់ការនាំចេញសរុបរបស់ប្រទេសចំនួន ១២,៩១០ ពាន់លានដុល្លារ។
ការវិភាគផលិតផលបង្ហាញថា កម្ពុជាបាននាំចេញខោវែង និងខោខ្លីទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃ ២៣០,២៩២លានដុល្លារក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ វាជាផលិតផលលេចធ្លោបំផុតក្នុងចំណោមសម្លៀកបំពាក់ដែលមានចំណែក ៣១,៣៩ភាគរយនៃការនាំចេញសម្លៀកបំពាក់សរុប។
ការវិភាគផលិតផល(product breakdown)សម្រាប់រយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៣ បង្ហាញថា ខោវែង និងខោខ្លី គឺជាសម្លៀកបំពាក់ដែលត្រូវបាននាំចេញច្រើនជាងគេទៅកាន់សហរដ្ឋអាមេរិក ដោយកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ២៣០,២៩២លានដុល្លារ និងស្មើនឹង ៣១,៣៩ ភាគរយនៃការនាំចេញសម្លៀកបំពាក់សរុប។
ខោអាវកីឡា (Jerseys)ទទួលបាន ១២២,០១៤លានដុល្លារ (១៦,៦៣ភាគរយ) តាមពីក្រោយដោយអាវមានតម្លៃ ៦៧,០៨៦លានដុល្លារ (៩,១៤ភាគរយ) ខោអាវកូនក្មេង ៤៧,៥៨១លានដុល្លារ (៦,៤៨ភាគរយ) អាវយឺតមានតម្លៃ៤៣,៣៤០លានដុល្លារ (៥,៩១ភាគរយ) ខោអាវគេងយប់ ៣៣,៦២៣លានដុល្លារ (៤,៥៨ភាគរយ) និងរ៉ូបមានតម្លៃ ៣១,៨៤៦លានដុល្លារ (៤,៣៤ភាគរយ) នេះបើយោងតាមទិន្នន័យដែលទទួលបានពី TexPro។