Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនមីក្រុងរបស់សហរដ្ឋអាមេរិកនឹងបោះទុន ជាង ៨២៥ លាន នៅឥណ្ឌា

Media LNN | Jun 26, 2023
ក្រុមហ៊ុនមីក្រុងរបស់សហរដ្ឋអាមេរិកនឹងបោះទុន ជាង ៨២៥ លាន នៅឥណ្ឌា
Clinic narith

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក មីក្រុង (Micron) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួននឹងវិនិយោគទុន ចំនួន ៨២៥ លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ដើម្បី សាងសង់រោងចក្រដំឡើង និង សាកល្បង បន្ទះ ឈីប ។ ការណ៍នេះ ជួយ ជំរុញ យុទ្ធនាការដែល ចាប់ផ្តើម ដោយ សន្សឹម ៗ របស់ទីក្រុង ញូវដេលី ដើម្បីធ្វើឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌល ផលិត បង្គុំគ្រឿងចម្លងអគ្គិសនី ទំនើបនៅ ក្នុង តំបន់ ។ នេះ បើតាម ការ ផ្សាយ របស់ សារព័ត៌ មាន នីកេអេស៊ា ។ក្រុម ហ៊ុន មីក្រុង បាននិយាយថា គម្រោងសាង សង់ រោង ចក្រផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើបនៅប្រទេសឥណ្ឌា នឹង ត្រូវចំណាយ ប្រាក់ ខ្ទង់ ២.៧៥ ពាន់លានដុល្លារ ក្នុងនោះរដ្ឋាភិបាលសហ ព័ន្ធ របស់ ឥណ្ឌា នឹង រ៉ាប់ រងលើ ការ ចំណាយ ពាក់កណ្តាល តាមរយៈការលើកទឹកចិត្ត ឱ្យ មាន ការ វិនិយោគ ។ រដ្ឋ ហ្គូចារ៉ាត (Gujarat) នៅ ភាគខាងលិច ប្រទេស ឥណ្ឌា ទី ដែលរោង ចក្រនេះ នឹង ត្រូវ សាងសង់ នឹង រ៉ាប់ រង លើ ការ ចំណាយ ២០% ទៀត ។

ប្រទេស ចិន ទើប តែ បាន ហាម ឃាត់ ផលិតផលរបស់ក្រុម ហ៊ុន Micron នាពេល ថ្មីៗនេះ ដោយហេតុផលសុវត្ថិភាព ។

ក្រុមហ៊ុននេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រោង ចក្រ ថ្មីរបស់ ខ្លួន នឹង ផ្ដោត លើ ការ ផ្គុំ និងសាកល្បងការ ផលិតសម្រាប់ទាំងផលិតផលបន្ទះ ឈីប DRAM និង បន្ទះ ឈីប NAND និងដោះស្រាយតម្រូវការលើ ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ផង ដែរ ។

នៅ ក្រោម ដំណាក់ កាល នៃ ការ អភិវឌ្ឍ ជា លើក ដំបូង នេះ រោង ចក្រមួយ ដែល មាន ទំហំជាង ៤ ម៉ឺន ៦ ពាន់ ម៉ែត្រ ក្រឡា របស់ ក្រុម ហ៊ុន នេះ នឹង ចាប់ ផ្ដើម ដំណើរ ការ ជា លើក ដំបូង នៅ ចុង ឆ្នាំ ២០២៤ ហើយ រោង ចក្រមួយ ទៀត ដែលមានទំហំ ប៉ុន គ្នា នេះនឹង ត្រូវសាងសង់ឡើង ដែរ នៅក្នុងដំណាក់កាល អភិវឌ្ឍន៍ ទី២ ដែល នឹងចាប់ផ្តើមធ្វើ នៅ ត្រឹម ពាក់កណ្តាល ទសវត្សរ៍ នេះ ដែរ ។

ការប្រកាសរបស់ ក្រុម ហ៊ុន មីក្រុង បាន កើតឡើងចំពេល ដែល នាយករដ្ឋមន្ត្រី ឥណ្ឌា លោក ណារិន ដ្រា ម៉ូឌី កំពុង ធ្វើ ទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ជាទី ដែល លោក បាន ជួបជាមួយប្រធាន ក្រុមហ៊ុន អាមេរិកជាច្រើនរូប រួមទាំង លោក អេឡុន ម៉ាស ជា ប្រធាន ក្រុម ហ៊ុន ថេស្លា ផង ដែរ ។

ប្រទេសឥណ្ឌាសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ពីការជំរុញរួមគ្នា នៃ ក្រុមហ៊ុន សកល មួយ ចំនួន ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មនៅទីនោះ ជា ជម្រើស នៅខាងក្រៅប្រទេសចិន ខណៈដែល ភាពតាន តឹងផ្នែក ភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែកើនឡើងខ្លាំង ។ រដ្ឋាភិបាលរបស់លោក ម៉ូឌី ចង់ទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូ រ និងអភិវឌ្ឍ ប្រទេសឥណ្ឌា ឱ្យទៅជា មជ្ឈមណ្ឌលផលិតកម្មពិភពលោក ដែល ខ្លួន បាន ស្រមៃថា មានសារៈសំខាន់ ក្នុងការ ធ្វើឱ្យឥណ្ឌាមានសេដ្ឋកិច្ចទំហំ ៥ ទ្រីលាន ដុល្លារ ។

ធនាគារពិភពលោកបាន ប៉ាន់ប្រមាណថា វិស័យឧស្សាហកម្មមានចំណែក ១៤% ក្នុង ផលិតផល ក្នុង ស្រុកសរុប របស់ប្រទេសឥណ្ឌានាឆ្នាំ២០២១ ខណៈ ដែល ប្រទេស ចិនវិញ វិស័យនេះមានចំណែក ២៧% ។

ក្រុង ញូវដេលីមានបំណងប្រែក្លាយឥណ្ឌាឱ្យទៅជាមជ្ឈមណ្ឌលមួយ សម្រាប់ផលិតគ្រឿងអេឡិចត្រូនិច ដែល នឹង ទទួល បាន ចំណូល ៤០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌាបាន អនុម័ត ទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ ដើម្បីជំរុញការផលិតគ្រឿង អេឡិចត្រូនិក ក្នុងស្រុក៕