Alynana Media Cambodia
Icon Collap
clinic narit

ចិន បានរកឃើញអាហារប្រពៃណីរបស់ខ្លួនកប់ក្នុងដី ដែលមានអាយុកាលេជាង ២ ពាន់ឆ្នាំឯណោះ

Media LNN | Jun 26, 2023
ចិន បានរកឃើញអាហារប្រពៃណីរបស់ខ្លួនកប់ក្នុងដី ដែលមានអាយុកាលេជាង ២ ពាន់ឆ្នាំឯណោះ
Clinic narith

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា វិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យា នៅខេត្តហឺណាន ភាគកណ្តាលប្រទេសចិន រកឃើញ​ម្ហូបប្រពៃណីចិនមួយ​មានឈ្មោះថា zongzi ​ អាយុកាលជាង២,០០០ ឆ្នាំដោយស្ថិតក្នុង​ផ្នូរបុរាណដែលត្រូវគេជីកនៅ Xinyang ។

image-737-30យោងតាមរបាយការណ៍ អ្នកបុរាណវិទូបានជីករកផ្នូររបស់ស្តេច Chu បុរាណនៅពាក់កណ្តាល​នៃសម័យសង្គ្រាម (៤៧៥-២២១ មុនគ.ស.) ហើយបានរកឃើញ អាហាររុំស្លឹក ស្រដៀងនឹងនំប៉ាវ​ដែលផ្ទុក​ដោយ​គ្រាប់ធញ្ញជាតិ​នៅក្នុង ស្លឹក អាហារ​ខ្ចប់​។​ ក្នុង​នោះ​មាន ៤០ កញ្ចប់ ហើយផ្នែកខ្លះ​ខូច​ខ្លាំង។

អាហារដែលរុំក្នុងស្លឹក ពួកវាមានអង្កត់ផ្ចិតប្រហែល ១០-១៥ សង់ទីម៉ែត្រ​ ហើយត្រូវបានរុំដោយ​ស្លឹកធំទូលាយ​ចងដោយខ្សែឬដំបងឈើ។ ការពិនិត្យដោយមីក្រូទស្សន៍បានរកឃើញថា ៣៩កញ្ចប់ក្នុង​ចំណោម​ ៤០កញ្ចប់នៃអាហារទាំងនេះត្រូវ​បានដាក់​ដោយ​អង្ករឆៅ​ដែល​មិន​បាន​ច្របាច់។ មួយ​ទៀត​ត្រូវ​បាន​ដាក់​ដោយ​ម្សៅ​ពោតសុទ្ធ។sbm-FXtQCHjhYS6P0BjES2XnE-13

 

យោងតាម​វិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យាបញ្ចាក់​ថា តាមរយៈរូបភាពអាហារបុរាណនោះត្រូវ​រកឃើញ​ក្នុង​ផ្នូរលេខ ៨ នៃតំបន់បុរាណវិទ្យា Chengyang ។ ស្លឹកដែលប្រើសម្រាប់រុំ zongzi ​ គឺជាស្លឹកដែលមកពី genus Quercus ស្របតាមការអនុវត្តសម័យទំនើប។ នៅតំបន់ភាគខាងលិច និងភាគខាងត្បូងនៃខេត្តហឺណាន រុំដោយស្លឹករុក្ខជាតិដែលបានរៀបរាប់ខាងលើ។Lan Wanli អ្នក​បុរាណ​វិទ្យា​នៃ​វិទ្យាស្ថាន​បេតិកភណ្ឌ​វប្បធម៌ និង​បុរាណ​វិទ្យា​ខេត្ត Henan បាន​និយាយ​ថា សំបក​ស្លឹក​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា zongzi ចំណាស់​បំផុត​មិន​ធ្លាប់​មាន ​ដែល​អ្នក​បុរាណ​វិទូ​រក​ឃើញ ហើយនេះក៏ជាពិចារណាលើការរកឃើញខាងបុរាណវត្ថុ និងទំនៀមទម្លាប់ផ្សេងៗ៕