មនត្រីស្រីលង្កាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រថា ប្រទេសស្រីលង្កាគ្រោងនឹងចាប់ផ្តើមដោះដូរតែជាមួយប្រទេសអ៊ីរ៉ង់នៅខែក្រោយជំនួសឱ្យទឹកប្រាក់ ២៥០លានដុល្លារដែលជំពាក់ថ្លៃប្រេង ខណៈប្រទេសដែលរងគ្រោះដោយវិបត្តិនេះព្យាយាមបង្កើនការលក់ទៅកាន់ទីផ្សារសំខាន់ និងការពារប្រាក់បម្រុងបរទេសរបស់ខ្លួន។
ការដោះដូរនេះបានព្រមព្រៀងគ្នានៅឆ្នាំ២០២១ សម្រាប់ប្រេងដែលនាំចូលក្នុងឆ្នាំ២០២២ ប៉ុន្តែការដោះដូរត្រូវបានពន្យារពេល បន្ទាប់ពីកង្វះខាតប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កាកាលពីឆ្នាំមុនបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍។
លោក Niraj de Mel ប្រធានក្រុមប្រឹក្សាភិបាលតែរបស់ប្រទេសស្រីលង្កាបានប្រាប់រ៉យទ័រថា៖ «ការដោះដូរនេះធ្វើឡើងទាន់ពេលវេលាសម្រាប់យើងពីព្រោះយើងមានលទ្ធភាពចូលទៅកាន់ទីផ្សារដ៏សំខាន់មួយ ហើយទាំងអ៊ីរ៉ង់និងស្រីលង្កាអាចធ្វើពាណិជ្ជកម្មដោយមិនពឹងផ្អែកលើប្រាក់ដុល្លារ»។