Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ឱ្យពន្លឿនធ្វើច្បាប់ស្ដីពីតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងវិស័យធុរកិច្ចនៅកម្ពុជា

Media LNN | Jun 26, 2023
សម្ដេចតេជោ ឱ្យពន្លឿនធ្វើច្បាប់ស្ដីពីតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងវិស័យធុរកិច្ចនៅកម្ពុជា
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងធុរកិច្ច និងជាការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។0a3b05d9751d289d63469106608eb42a-376

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ណែនាំក្រសួងយុត្តិធម៌​ រៀបចំក្របខណ្ឌច្បាប់ លើការបង្កើតតុលាការពាណិជ្ជកម្ម ​ប្រកបដោយគុណភាព, តម្លាភាព និង ​ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍អះអាងថា« គប្បីពន្លឿនច្បាប់ទាក់ទងនឹងតុលារការពាណិជ្ជកម្ម។ ខ្ញុំស្នើ គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលារការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងនេះ ។

បើតាមក្រសួងយុត្តិធម៌ ការបង្កើតតុលាការឯកទេសមួយនេះ ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។ ការដាក់ឲ្យដំណើរការ​តុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ​ក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់ អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ​ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្ម និងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យ​តុលាការរដ្ឋប្បវេណី កាត់ក្តី៕