លម៉ើជាដំណាំហូបផ្លែមួយប្រភេទ ដែលមានដើមស្រដៀងទៅនឹងដើមដូង ហលយដំណាំនេះពិបាកក្នុងការដាំដុះ តែផ្លែរបស់វា ជាទីពេញនិយម និងមានតម្លៃខ្ពស់ដោយសារតែអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែបដែលមាននៅក្នុងផ្លែឈើមួយប្រភេទនេះ។
ផ្លែលម៉ើមិនត្រឹមតែមានរសជាតិឆ្ងាញ់តែវាអាចជួយបំបាត់ និងទប់ស្កាត់បញ្ហាទល់លាមក ល្អសម្រាប់សុខភាពបេះដូង ពង្រឹងសុខភាពឆ្អឹង ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម ជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល និងពិសេសសម្រាប់សុខភាពស្ត្រីអំឡុងពេលមានគភ៌ផងដែរ។ តាមរយៈអត្ថប្រយោជន៍សុខភាពទាំងនេះផ្លែលម៉ើត្រូវបានគេកែច្នៃទៅជាផលិតផលផ្សេងៗ រួមទាំងស្រាលម៉ើផងដែរ។
នៅកម្ពុជា ភរិយាស្វាមីមួយគូ ដែលរស់នៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានផ្តើមកែច្នៃកសិផលរបស់ខ្លួនទៅស្រា ដើម្បីបញ្ចៀសបញ្ហាគ្មានទីផ្សារផ្លែលម៉ើនោះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រគួរសមផងដែរ។