Alynana Media Cambodia
Icon Collap
clinic narit

ក្នុងរយះពេល៥ខែដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានចំណូល៧០០លានដុល្លា ពីការនាំចេញផលិតផលធ្វើដំណើរ និងស្បែក

Media LNN | Jun 27, 2023
ក្នុងរយះពេល៥ខែដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានចំណូល៧០០លានដុល្លា ពីការនាំចេញផលិតផលធ្វើដំណើរ និងស្បែក
Clinic narith

ភ្នំពេញៈ លោក ឧកញ៉ា លីមតុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញផ្សព្វផ្សាយ LNN បានអោយដឹងថា ក្នុងរយះពេល ៥ខែដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានចំណូលជាង៧០០លានដុល្លា ពីការនាំចេញផលិតផលធ្វើដំណើរ និងស្បែក បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ធ្លាក់ចុះប្រមាណ៣០%។

photo_2023-06-12_07-46-59-27

លោកឧកញ៉ា បានបន្តថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២ ចំណូលបានរហូតដល់ ២០០០ លានដុល្លា ពីការនាំចេញផលិតផលធ្វើដំណើរ និងស្បែក ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ​ ទាក់ទងនិងការនាំចេញវីស័យនេះ ភាគច្រើននាំទៅកាន់ទីផ្សារប៉ែកអ៊ឺរ៉ុបច្រើនជាងគេ បន្ទាប់មកមាន នាំទៅប្រទេសជប៉ុន កូរ៉េ និងចិន។

7e684d8e-35ac-4ab9-a215-306a89c83400-94Joe-Biden-15-2048x1366-3

មកដល់សព្វថ្ងៃបញ្ហាធ្លាក់ចុះក៏នៅតែបន្ត ដោយសារកត្តា២សំខាន់ៗ៖ កត្តាថយចុះនៃចំនួនអ្នកប្រើប្រាស់នៅអ៊ឺរ៉ុប និងកត្តាអតិផរណានៅសហរដ្ឋអាមេរិក។

លោក ឧកញ៉ា ក៏បានបញ្ជាក់យ៉ាងច្បាស់ថាការធ្លាក់ចុះពេលនេះពុំមែនជាការឈប់ប្រើប្រាស់ពីសំណាក់អតិថិជននោះទេ គឺគ្រាន់តែចំនួននៃការប្រើប្រាស់មានការកាត់បន្ថយពីរច្រើនមកតិចតែប៉ុណ្នោះ។ បើទោះបីជាយ៉ាងណា លោក ឧកញ៉ាបានសង្ឃឹមយ៉ាងមុតមាំថា ការនាំចេញនិងមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានស្ថេរភាពសេដ្ឋកិច្ចពិភពលោកត្រឡប់មកវិញ។

620a68d2f1eea69a2fd80c0763787690-55