Alynana Media Cambodia
Icon Collap
clinic narit

សិង្ហបុរីធ្លាក់ចុះក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ច ដែលមានការប្រកួតប្រជែងពិភពលោក ប៉ុន្តែនៅតែស្ថិតកំពូលតារាងនៅអាស៊ី

Media LNN | Jun 27, 2023
សិង្ហបុរីធ្លាក់ចុះក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ច ដែលមានការប្រកួតប្រជែងពិភពលោក ប៉ុន្តែនៅតែស្ថិតកំពូលតារាងនៅអាស៊ី
Clinic narith

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានធ្លាក់មួយចំណាត់ថ្នាក់ មកឈរនៅលេខរៀងទី ៤ ក្នុងសន្ទស្សន៍សេដ្ឋកិច្ច ដែលមានការប្រកួតប្រជែងក្នុងពិភពលោក ក្នុងចំណោមប្រទេសចំនួន៦៤ នៅឆ្នាំនេះ។ នេះបើយោងតាមកាសែត Channel News Asia។11-IMG_6459-116

កាសែត Channel News Asia បានរាយការណ៍ថា ចំណាត់ថ្នាក់របស់រដ្ឋបុរីមួយនេះ ស្ថិតនៅក្រោយប្រទេសដាណឺម៉ាក អៀរឡង់ និងស៊្វីសនៅក្នុងរបាយកាណ៍ប្រចាំឆ្នាំ ស្តីពីសន្ទស្សន៍សេដ្ឋកិច្ច ដែលមានការប្រកួតប្រជែងនេះ ប៉ុន្តែនៅតែជាប្រទេស ដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅអាស៊ី ដោយនាំមុខកោះតៃវ៉ាន់ និងទីក្រុងហុងកុង។

ចំណាត់ថ្នាក់ដែលផ្តល់ដោយមជ្ឈមណ្ឌលប្រកួតប្រជែងពិភពលោក នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍការគ្រប់គ្រង (IMD) មានមូលដ្ឋានលើលក្ខណៈវិនិច្ឆ័យចំនួន៣៣៦ ដែលវាយតម្លៃទៅលើការសូចនាករការអនុវត្តសេដ្ឋកិច្ច ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ប្រសិទ្ធភាពរបស់អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍នេះបានឱ្យដឹងថា ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសសិង្ហបុរីភាគច្រើនគឺដោយសារតែការថយចុះបន្តិចនៃធាតុផ្សំនៅក្នុងសូចនាករប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដូចជាច្បាប់ប្រកួតប្រជែង និងការសម្របខ្លួនរបស់គោលនយោបាយរដ្ឋាភិបាលជាដើម។

ទោះជាយ៉ាងណា ប្រទេសនេះបានដំណើរការយ៉ាងល្អនៅទូទាំងសូចនាករផ្សេងទៀត រួមទាំងការជាប់ចំណាត់ថ្នាក់ទីពីរនៅសូចនាករការងារ ជាប់ចំណាក់ថ្នាក់ទីបួននៅក្នុងសូចនាករវិនិយោគអន្តរជាតិ និងទីប្រាំមួយនៅក្នុងសូចនាករផលិតភាព និងប្រសិទ្ធភាព។ នេះបើយោងតាមកាសែត Channel News Asia៕