Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រធំៗ៣ សម្រុកចូលក្នុងស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងាររាប់ពាន់កន្លែង

Media LNN | Jun 28, 2023
រោងចក្រធំៗ៣ សម្រុកចូលក្នុងស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងាររាប់ពាន់កន្លែង
Clinic narith

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានអនុម័តគម្រោងធំៗចំនួន ៣ ដែលមានទុនវិនិយោគសរុបប្រមាណ២០ លានដុល្លារទៅកាន់ខេត្ដមួយនេះ។ យ៉ាងណាសម្រាប់គម្រោងថ្មីនេះដែរ ក៏បានបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ថែមទៀតផង។យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គម្រោងដែលបានអនុម័តខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖

 

១. ក្រុមហ៊ុន KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

២. ក្រុមហ៊ុន YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣១កន្លែង។

៤. ក្រុមហ៊ុន X J X INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង៕​