Alynana Media Cambodia
Icon Collap
clinic narit

អតិផរណាប្រទេសនានាឡើងកប់ពពក តែប្រទេសកម្ពុជា ខិតខំដំឡើងប្រាក់បៀវត្សរ៍ និងមិនឲ្យទំនិញឡើងថ្លៃ

Media LNN | Jun 28, 2023
អតិផរណាប្រទេសនានាឡើងកប់ពពក តែប្រទេសកម្ពុជា ខិតខំដំឡើងប្រាក់បៀវត្សរ៍ និងមិនឲ្យទំនិញឡើងថ្លៃ
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យអតិផរណានៅប្រទេសនានាឡើងកប់ពពក ចំណែកប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលខិតខំដាក់វិធានការការពារ រួមទាំងខិតខំដំឡើងប្រាក់បៀវត្សរ៍ និងម្ខាងទៀតខិតខំកម្រិតតម្លៃទំនិញមិនឲ្យឡើងខ្ពស់»។

0a3b05d9751d289d63469106608eb42a-415

នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «តម្លៃសាំងថ្ងៃនេះ មានតម្លៃជាង ៧២ដុល្លារក្នុងមួយបារ៉ែល អញ្ចឹងស្ថានភាពនេះល្អ បើប្រៀបធៀបជាមួយនឹងចូលឆ្នាំខ្មែរ ១បារ៉ែល តម្លៃ៨៧ដុល្លាក្នុងមួយបារ៉ែល អញ្ចឹងបើទោះបីជាយើងសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្ម ក៏បានខិតខំកំណត់តម្លៃប្រេង ដើម្បីកុំឲ្យប៉ះទង្គិចធ្ងន់ទៅលើអ្នកប្រើប្រាស់»។

71e40801946a758b5ec25903276459a3-39
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានតាមដានជាប់មិនឲ្យអគ្គិសនីកម្ពុជាឡើងថ្លៃ ខិតខំរក្សាតម្លៃមិនឲ្យឡើងថ្លៃទេ ព្រោះបើអគ្គិសនីឡើងថ្លៃ នឹងប៉ះពាល់ដល់ពលរដ្ឋ ចំណុចនេះ គឺជាចំណុចដែលយើងបានយកចិត្តទុកដាក់ជាមួយនឹងប្រជាជនរបស់យើង»៕