Alynana Media Cambodia
Icon Collap
clinic narit

ចិននាំចេញរថយន្តច្រើនជាងប្រទេសផ្សេងទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២៣

Media LNN | Jun 28, 2023
ចិននាំចេញរថយន្តច្រើនជាងប្រទេសផ្សេងទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២៣
Clinic narith

អន្តរជាតិ៖ ប្រទេសចិនបានលក់រថយន្តទៅក្រៅប្រទេសបានច្រើនជាងប្រទេសដទៃទៀតនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ ដោយសារការកើនឡើងពីការលក់ទៅឱ្យអតិថិជននៅក្នុងប្រទេសរុស្ស៊ី។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានXinhua។ 620a68d2f1eea69a2fd80c0763787690-57

តាមការដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុលំដាប់ ពិភពលោក AlixPartners ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយថា ប្រទេសមហាអំណាចអាស៊ីមួយនេះ បាននាំចេញរថយន្តចំនួន ១,០៧ លានគ្រឿងក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំនេះ ដោយវ៉ាដាច់ប្រទេសជប៉ុន ដែលជាអ្នកនាំមុខជាយូរមកហើយ។ ប្រទេសចិន បានចែកចាយរថយន្តចំនួន ១១២,០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលពេញមួយឆ្នាំមុន។ 6486802d37855-30

ក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសលោកខាងលិចភាគច្រើន បានបោះបង់ចោលការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ដោយសារការលុកលុយរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែន។ ភាពជោគជ័យនៃម៉ាកយីហោរបស់ចិន នៅប្រទេសផ្សេងទៀតនៅអឺរ៉ុប និងអាមេរិក នៅមានកម្រិតនៅឡើយ ដោយក្រុមហ៊ុនចិនបានលក់រថយន្តត្រឹមតែ ៩សែនគ្រឿងប៉ុណ្ណោះនៅទីនោះកាលពីឆ្នាំមុន។ 

លោក Stephen Dyer នាយកគ្រប់គ្រងក្រុមហ៊ុន AlixPartners នៅទីក្រុងសៀងហៃ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Co. បានប្រាប់អ្នកយកព័ត៌មានថា "យើងជឿថាពេលនេះជាពេលដែលម៉ាកយីហោចិន ចាប់ផ្តើមបញ្ចេញឥទ្ធិពលរំខានរបស់ពួកគេ នៅលើទីផ្សារលោកខាងលិចហើយ"៕