Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកប្រកាស នឹងផ្តល់ជំនួយយោធា ប្រមាណ ៥០០ លានដុល្លារទៀត ដល់អ៊ុយក្រែន

Media LNN | Jun 28, 2023
សហរដ្ឋអាមេរិកប្រកាស នឹងផ្តល់ជំនួយយោធា ប្រមាណ ៥០០ លានដុល្លារទៀត ដល់អ៊ុយក្រែន
Clinic narith

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យទីក្រុងកៀវនូវកញ្ចប់ជំនួយយោធាថ្មី ទំហំ៥០០លានដុល្លារ ដើម្បីបង្ហាញការបន្តគាំទ្រឥតងាករេ ដល់កិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងសង្រ្គាមឈ្លានពាន​របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងកញ្ចប់ជំនួយយោធាខាងលើ នឹងរួមមានយានយោធាផ្សេងៗ ដូចជា​រថពាសដែកប្រយុទ្ធ Bradley និងរថពាសដែកសម្រាប់ដឹកកងទ័ព Stryker ព្រមទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ដើម្បីសម្តែងការអរគុណ សម្រាប់កញ្ចប់ជំនួយ៥០០លានដុល្លារនេះ ដោយលោកបាននិយាយថា រថពាសដែក រួមជាមួយគ្រាប់រ៉ុក្កែតនិងមីស៉ីលបន្ថែមទាំងនេះ នឹងជួយពង្រឹង​សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា វាគឺជាកញ្ចប់ជំនួយយោធាទី៤១ហើយ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័តសម្រាប់អ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើក​ការឈ្លានពានលើប្រទេសជិតខាងខ្លួនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ខណៈទំហំជំនួយយោធាសរុប គិតចាប់តាំងពីពេលនោះរហូត​មកទល់ឥឡូវគឺកើនដល់ជាង៤០ពាន់លានដុល្លារ៕