Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្មប្រទេសឡាវក្នុងខែឧសភាមានឱនភាពកាន់តែខ្លាំង

Media LNN | Jun 28, 2023
ពាណិជ្ជកម្មប្រទេសឡាវក្នុងខែឧសភាមានឱនភាពកាន់តែខ្លាំង
Clinic narith

សកម្មភាពពាណិជ្ជកម្មប្រទេសឡាវ ដែលពុំមានផ្លូវសមុទ្រ កំពុងតែដំណើរការ ដោយការនាំចូលច្រើនជាងការនាំចេញ នៅក្រោយការរីករាលដាលនៃមេរោគកូវីដ១៩។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មរបស់ប្រជាជាតិមួយនេះ មានតម្លៃជាង ១ ពាន់លានដុល្លារ។ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវនៅខែឧសភា ឆ្នាំ២០២៣នេះ មានតម្លៃសរុបប្រមាណជាជាង ១ ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Star។ នៅក្នុងខែឧសភាកន្លងទៅ ឡាវអាចនាំចេញផលិតផលសរុបប្រមាណជា ៥២០ លានដុល្លារ ហើយតម្លៃនៃការនាំចូលវិញនោះគឺស្មើនឹង ៥៦៧ លានដុល្លារ។

ស្ថានភាពនេះនាំឲ្យប្រទេសឡាវជួបឱនភាពពាណិជ្ជកម្មតម្លៃ ៤៧ លានដុល្លារ។ ឱនភាពពាណិជ្ជកម្មនេះបានកើនឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលវាមានទំហំត្រឹមតែ ១៧ លានដុល្លារ ក្នុងខែមេសា។ផលិតផលដែលឡាវកំពុងតែនាំចេញគឺមានរ៉ែមាសចម្រុះ អំបិលរ៉ែ រ៉ែដែក ស្រាបៀរ ភេសជ្ជៈ ស្ករ សម្លៀកបំពាក់ និងចេកជាដើម ហើយផលិតផលដែលប្រទេសនេះបាននំាចូលមកវិញនោះ គឺរួមមានប្រេងឥន្ធនៈ យានយន្ត សំភារៈមេកានិច ដែក គ្រឿងបន្លាស់រថយន្ត ផលិតផលប្លាស្ទិក និងអេឡិចត្រូនិច។

ប្រទេសដែលជាទីផ្សារនាំចេញរបស់ឡាវ រួមមានចិន វៀតណាម និងថៃ ហើយពាណិជ្ជករឡាវក៏បាននាំចូលទំនិញផ្សេងៗពីប្រជាជាជាតិទាំងនេះផងដែរ គ្រាន់តែថៃច្រើនជាងគេ បន្ទាប់មកគឺចិន និងវៀតណាម៕