Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញរបស់ថៃ ធ្លាក់ចុះ៨ខែ ជាប់ៗគ្នា

Media LNN | Jun 29, 2023
ការនាំចេញរបស់ថៃ ធ្លាក់ចុះ៨ខែ ជាប់ៗគ្នា
Clinic narith

តម្លៃនៃការនាំចេញរបស់ថៃ ក្នុងខែឧសភា បានធ្លាក់ចុះ ៤.៦% បើធៀបនឹង ពេលដូចគ្នា កាលពីឆ្នាំមុន ហើយក៏ជាការធ្លាក់ចុះ ៨ខែជាប់ៗគ្នាដែរ។

តម្លៃការនាំចេញទំនិញរបស់ប្រទេសថៃទៅក្រៅប្រទេស កាលពីខែឧសភា បានធ្លាក់ចុះមកនៅត្រឹម ២៤.៣៤ ពាន់លានដុល្លារអាមេរិក ពោលធ្លាក់ចុះ ៤.៦ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ដែលជាការធ្លាក់ចុះរយៈពេលប្រាំបីខែ ជាប់ៗគ្នា ដោយសារតែការធ្លាក់ចុះនៃការជួញដូរសកល។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ លោក Keerati Rushchano បាននិយាយថា ទោះបីជាផលិតកម្មឧស្សាហកម្មសកលបានកើនឡើង បន្ទាប់ពីការបន្ធូរបន្ថយនៃបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ក៏ការបញ្ជាទិញនាំចេញថ្មីមិនបានកើនឡើងគួរ ឱ្យកត់សម្គាល់នោះទេ។

លោកបានមានប្រសាសន៍ថា នេះគឺដោយសារតែគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ធនាគារកណ្តាលបានដាក់ការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការចំណាយរបស់អាជីវកម្ម និងអ្នកប្រើប្រាស់។