Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីជំនាញ ឃាត់រថយន្តដឹកស៊ុតមាន់គ្មានលិខិតអនុញ្ញាត ៦ ម៉ឺនគ្រាប់ ដឹកចេញពីប្រទេសវៀតណាម

Media LNN | Jun 29, 2023
មន្ត្រីជំនាញ ឃាត់រថយន្តដឹកស៊ុតមាន់គ្មានលិខិតអនុញ្ញាត ៦ ម៉ឺនគ្រាប់ ដឹកចេញពីប្រទេសវៀតណាម
Clinic narith

ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​រថយន្ត​ដឹក​ស៊ុត​មាន់ ៦ ម៉ឺន​គ្រាប់ ចំនួន​២​ករណី ក្នុង​ថ្ងៃ​តែមួយ ដែល​ដឹក​ចេញ​ពី​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

photo_2023-06-12_07-46-59-28

កាលពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៣ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ចាប់​រថយន្ត​ដឹក​ស៊ុត​មាន់​បាន​ចំនួន ២ ករណី។ក្នុង​នោះ ករណី​ទី​១-នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង ២២ និង ៣២ នាទី ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឃាត់​រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើ ១៥ កៅអី ស្លាក​លេខ​ភ្នំពេញ ២AK-2845 ពណ៌​ស ដឹក​ស៊ុត​មាន់​ចំនួន ៣០ ០០០ គ្រាប់ ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

photo_2023-06-12_08-39-29-22

ឃាត់​ចាប់​នៅ​ចំណុច​ស្តុប​ផ្សារ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ចំពោះ​វត្ថុតាង ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡី​ស័ក​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ករណី​ទី ២-ក្នុង​ថ្ងៃ​ដដែល វេលា​ម៉ោង ២៣ និង ១០ នាទី ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឃាត់​ចាប់​រថយន្ត​ចំនួន ១ គ្រឿង​ទៀត ម៉ាក SSANGYONG ISTANA ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ ១៥ កៅអី ស្លាក​លេខ​ភ្នំពេញ ២T ៧៦៩៣ ពណ៌​លឿង ដឹក​ស៊ុត​មាន់​ចំនួន ៣០ ០០០ គ្រាប់ មកពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។photo_2023-06-15_09-12-44-8

ឃាត់​ចាប់​នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ ចំណែក​វត្ថុតាង ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕