Alynana Media Cambodia
Icon Collap
clinic narit

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់វៀតណាមកើនឡើង ៣,២៩ ភាគរយ

Media LNN | Jun 30, 2023
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់វៀតណាមកើនឡើង ៣,២៩ ភាគរយ
Clinic narith

អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់វៀតណាមក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះបានកើនឡើង ៣,២៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលអតិផរណាស្នូលរបស់ប្រទេសបានកើនឡើង ៤,៧៤ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមការិយាល័យខាងលើ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំមួយខែនេះ មុខទំនិញដែលប្រកាសឡើងថ្លៃដ៏សំខាន់បំផុតរួមមាន 620a68d2f1eea69a2fd80c0763787690-59

សម្ភារៈសិក្សាដែលមានការកើនឡើង ៧,៩៥ ភាគរយ លំនៅឋាន និងសម្ភារៈសំណង់មានការកើនឡើង ៦,៦ ភាគរយ ចំណែកផ្នែកវប្បធម៌ ការកម្សាន្ត និងទេសចរណ៍កើនឡើង ៣,៧៤ ភាគរយ។ នៅឆ្នាំ ២០២២ ប្រទេសវៀតណាមបានមើលឃើញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ កើនឡើង ៣,១៥ ភាគរយបើធៀបនឹងឆ្នាំមុន។  បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ប្រទេសនេះមាន គោលដៅ រក្សាអតិផរណានៅកម្រិត ៤,៥ ភាគរយនៅឆ្នាំ ២០២៣ ៕6486802d37855-33