ស្ងាត់ៗសហរដ្ឋអាមេរិកបានយល់ព្រមលើការលក់កញ្ចប់អាវុធថ្មីចំនួនពីរទៅឲ្យតៃវ៉ាន់នៅចុងខែមិថុនានេះ ខណៈមានតម្លៃសរុបរហូតដល់៤៤០លានដុល្លារ។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែមិថុនាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់សក្តានុពលនៃការផ្គត់ផ្គង់គ្រាប់រំសេវ និងភស្តុភារដល់តៃវ៉ាន់នៅក្នុងកិច្ចព្រមព្រៀងពីរដាច់ដោយឡែកពីគ្នាដែលមានតម្លៃរហូតដល់ ៤៤០ លានដុល្លារ។ មន្ទីរបញ្ចកោណបាននិយាយថា តៃវ៉ាន់បានស្នើសុំទិញគ្រាប់រំសេវល្អៗដូចជា ៣០ មិល្លីម៉ែត្រ រួមទាំងគ្រាប់រំសេវផ្ទុះខ្លាំង គ្រាប់ពហុបំណង និងគ្រាប់រំសេវសម្រាប់ប្រើហ្វឹកហាត់ក្នុងតម្លៃប៉ាន់ស្មានសរុប ៣៣២.២ លានដុល្លារ។ ក្នុងកិច្ចព្រមព្រៀងនេះ អាមេរិកបានបើកដៃឲ្យអ្នកម៉ៅការសំខាន់គឺ Alliant Techsystems Operations និង General Dynamics
មន្ទីរបញ្ចកោណបាននិយាយថា កញ្ចប់មួយទៀត ១០៨ លានដុល្លារ តៃវ៉ាន់ក៏បានស្នើសុំទិញកញ្ចប់ជំនួយផ្នែកភស្តុភារកិច្ចសហប្រតិបត្តិការដឹកជញ្ជូនការបញ្ជាលើគ្រឿងបន្លាស់ និងគ្រឿងជួសជុលសម្រាប់យានជំនិះ អាវុធ និងគ្រឿងគ្រៅពាក់ព័ន្ធផ្សេងៗទៀត។
ទោះបីជាខ្លួនបានយល់ព្រមគោរពនឹងគោលនយោបាយចិនតែមួយក្តី រដ្ឋាភិបាលវ៉ាស៊ីនតោននៅតែឆ្លៀតគាំទ្ររដ្ឋបាលកោះតៃវ៉ាន់ជាប់រហូត និងបានសម្រេចនូវការលក់អាវុធចំណេញលុយជាបន្តបន្ទាប់។ ជុំវិញកញ្ចប់ទិញលក់ចុងក្រោយនេះក្រុងប៉េកាំងមិនទាន់ប្រតិកម្មណាមួយភ្លាមៗទេ៕