Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃបាត់បង់ចំនួនភ្ញៀវទេចរណ៏ប្រមាណ៥ ​លាន​នាក់​

Media LNN | Jun 30, 2023
ថៃបាត់បង់ចំនួនភ្ញៀវទេចរណ៏ប្រមាណ៥ ​លាន​នាក់​
Clinic narith

ប្រទេស​ថៃ ​ដែលជា​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​តំបន់​អាស៊ីអាគ្នេយ៍ ទំនង​មិន​សម្រេច​គោលដៅ​ក្នុងការ​ទទួលភ្ញៀវ​ទេស​ចរប​រទេស​ចំនួន ​៣០​​ លាន​នាក់​ ក្នុង​ឆ្នាំ ២០២៣​ ដូចដែល​ខ្លួន​រំពឹងទុក​នោះទេ ដោយសារ​ការមកដល់​របស់​ភ្ញៀវ​ចិន​ថយចុះ​ដែល​រង​ផលប៉ះពាល់​ពី​កត្តា​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆមាស​ទី​ ២ ខាងមុខនេះ​។

​លោក Barnabas Gan សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ RHB បាន​សរសេរ​ក្នុង​កំណត់​​ត្រា​មួយ​ថា ការមកដល់​របស់​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ថៃ​ ឆ្នាំ​ ២០២៣ អាច​ធ្លាក់​ចុះក្រោម​ ៥ ​លាន​នាក់​ ដែល​ទាប​ជាង​ការរំពឹងទុក​របស់រ​ដ្ឋា​​ភិ​បាល​ថៃ​ចំនួន​ ៧​ លាន​នាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bloomberg​។

​លទ្ធភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​ដែល​ធ្លាក់ចុះ​នៅក្នុង​ឆមាស​ទី​២ ​នៃ​ឆ្នាំនេះ​នឹង​កាត់បន្ថយ​ការធ្វើដំណើរ​ចេញ​ក្រៅប្រទេស​របស់​ទេសចរ​ចិន​។​

​អ្នកធ្វើដំណើរ​ជាង​ ១,៣ ​លាន​នាក់​ទៅ​ប្រទេស​ថៃ ​ក្នុង​ឆ្នាំ ២០២៣ គឺ​មកពី​ប្រទេស​ចិន​។​ប្រទេស​ថៃ​ទទួល​ទេសចរ​បរទេស​ចំនួន​ ១២,៥​ លាន​នាក់​គិត​ចាប់​ថ្ងៃទី ​១​ មករា​ដល់​ថ្ងៃ​ ២៥ ខែមិថុនា​។ តាម​តួលេខ​ថៃ​ទទួលបាន​ទេសចរ​ប្រមាណ​ ២​ លាន​នាក់​ក្នុង​ ១​ ខែ​ពី​ខែមករា​ដល់​ខែឧសភា​។ នេះ​យោងតាម​ក្រសួងទេសចរណ៍ និង​កីឡា​របស់​ប្រទេស​ថៃ​។

​តាម​លទ្ធផល​នេះ ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស​ប្រ​ចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ​នឹងមាន​ចន្លោះ​ពី​ ២៦ ​ទៅ​ ២៨ ​លាន​នាក់ ​ក្នុង​ឆ្នាំ ​២០២៣​។ ចំនួន​នេះ​ក៏​នៅ​ឃើញ​កំណើន​លើស​ទ្វេដង​ធៀប​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ​១១,២ លាន​នាក់​។ នេះ​បើ​យោងតាម​ការ​ព្យាករ​របស់​ RHB​។ មុន​កូ​វីដ​ ១៩ ប្រទេស​ថៃ​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជា ៤០​ លាន​នាក់​៕