Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃ ត្រៀមខ្លួននឹងវ៉ាដាច់វៀតណាម ក្នុងការនាំអង្ករចេញច្រើនបំផុតទី២ របស់ពិភពលោក

Media LNN | Jul 01, 2023
ប្រទេសថៃ ត្រៀមខ្លួននឹងវ៉ាដាច់វៀតណាម ក្នុងការនាំអង្ករចេញច្រើនបំផុតទី២ របស់ពិភពលោក
Clinic narith

(បាងកក)៖ ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវមួយដែលនឹងនាំមុខវៀតណាម ក្នុងការក្លាយជាអ្នកនាំចេញអង្ករធំជាងគេទី២ របស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីការដឹកជញ្ជូនរបស់ខ្លួនក្នុងរយៈពេល ៤ ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន ដែលតំណាងឱ្យការកើនឡើង ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការនាំចេញអង្ករនៅឆ្នាំ២០២៣ នឹងមានសរុប ៨ លានតោន លើសពីចំនួនសរុបកាលពីឆ្នាំមុនដែលមានចំនួន ៧.៦៩ លានតោន។ កាលពីឆ្នាំ២០២២ ប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់លេខ៣ តាមពីក្រោយវៀតណាម និងឥណ្ឌា ក្នុងការនាំចេញអង្ករច្រើនជាង អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានមានប្រសាសន៍ថា៖«ការបង្កើនការនាំចេញអង្ករ គឺជាលទ្ធផលនៃយុទ្ធនាការបន្តរបស់រដ្ឋាភិបាល សម្រាប់ការកែលម្អពូជស្រូវ ដែលបណ្តាលឱ្យមានការបន្ថែមពូជស្រូវថ្មីចំនួន ២១ ប្រភេទ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ»។ លោកបន្ថែមថា យុទ្ធនាការនេះក៏មានគោលបំណងអភិវឌ្ឍពូជស្រូវចំនួន ១២ បន្ថែមទៀតផងដែរ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ លោក Anucha បានកត់សម្គាល់ថា រដ្ឋាភិបាលក៏បានជំរុញការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការចរចាជាមួយដៃគូពាណិជ្ជកម្មដែលមានស្រាប់ ក៏ដូចជាការស្វែងរកអតិថិជននៅក្នុងទីផ្សារថ្មីៗ ដូចជាហុងកុង ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុន។ អ្នកនាំចូលអង្ករពីប្រទេសថៃច្រើនជាងគេកាល​ពី​ឆ្នាំ​មុន​គឺ​អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាហ្វ្រិក​ខាង​ត្បូង អាមេរិក និង​លោក​ Anucha បាន​បន្ត​ថា​៖ «​រដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ដូចជា៖ ​ពិព័រណ៍​ចិន​អាស៊ាន ពិព័រណ៍​អាហារ​ល្អ​នៅ​អូស្ត្រាលី និង​ពិព័រណ៍ Anuga នៅ​ប្រទេស​អាល្លឺម៉ង់​»​។ សម្រាប់ពិព័រណ៍ក្នុងស្រុក រដ្ឋាភិបាលបានផ្សព្វផ្សាយអំពីការរៀបចំ THAIFEX-Anuga Asia 2023 កាលពីខែមុន តាមរយៈយុទ្ធនាការទំនាក់ទំនងសាធារណៈ ដោយផ្អែកលើគោលគំនិត «គិតពីអង្ករ គិតដល់ថៃ»។ លោក Anucha មានប្រសាសន៍ថា៖«នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចា ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ប្រទេសថៃអាចក្លាយជាប្រទេសនាំចេញអង្ករធំទី២ របស់ពិភពលោកនៅឆ្នាំនេះ។ អង្ករថៃត្រូវបានទទួលស្គាល់ជាសាកលទាក់ទងនឹងគុណភាព និងក្លិនក្រអូប ហើយការអភិវឌ្ឍន៍ពូជជាបន្តបន្ទាប់កំពុងជួយបំពេញតម្រូវការអតិថិជន»៕ ប្រភព