Alynana Media Cambodia
Icon Collap
clinic narit

ថៃឈរលេខរៀងទី១នៅអាស៊ានដែលមានកម្ចីខូចច្រើនបំផុត

Media LNN | Jul 01, 2023
ថៃឈរលេខរៀងទី១នៅអាស៊ានដែលមានកម្ចីខូចច្រើនបំផុត
Clinic narith

ស្របពេលដែលបំណុលគ្រួសារប្រជាជនថៃខ្ពស់បើធៀបនឹងផលិតផលក្នុងស្រុកសរុបដែលធ្វើឲ្យថៃមានប្រជាជនជំពាក់បំណុលច្រើនបំផុតនៅអាស៊ាន ពេលនេះធនាគារថៃក៏ឈរនៅលេខរៀងទីមួយដែលមានកម្ចីខូចក្នុងប្រព័ន្ធធនាគារច្រើនបំផុតនៅអាស៊ានផងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាធនាគារកំពូលទាំង៣របស់ថៃបូកបញ្ចូលគ្នាមានកម្ចីខូចជាង៩.៦ពាន់លានដុល្លារពោលគឺធនាគារថៃមានកម្ចីខូចច្រើនបំផុតនៅអាស៊ាន។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធអង្គការទីផ្សារទុនរបស់ថៃដែលហៅកាត់ថាFetco។

 

ប្រភពដដែលបានឲ្យដឹងទៀតថាធនាគារមានទំហំប្រាក់បញ្ញើខ្ពស់បំផុតក្នុងចំណាមប្រទេសអាស៊ានចំនួន៦ ដោយទឹកប្រាក់បញ្ញើប្រមាណ៥៥.៤ពាន់លានដុល្លារស្មើនឹង១៧%នៃផលិតផលក្នុងស្រុកសរុប។ យ៉ាងណាមិញកម្ចីខូច(non-performing loan) នៃធនាគារកំពូលទាំង៣របស់ថៃបានកើនឡើងលើស៩.៦ពាន់លានចំណែកនៅប្រទេសហ្វីលីពីនកម្ចីខូចនៃធនាគារកំពូល៣បូលបញ្ចូលគ្នាមានជាង២.៥ពាន់លានដុល្លារស្មើនឹង១.២%នៃបំណុលសរុប។ រីឯធនាគារកំពូល៣របស់ប្រទេសឥណ្ឌូនេស៊ីមានកម្ចីខូច៤.៦%ស្មើនឹង១.២១%នៃបំណុលសុរប។

 

បើតាមចុះផ្សាយរបស់ Bangkok Post កាលពីចុងខែឧសភាឆ្នាំ២០២៣នេះបានឲ្យដឹងកម្ចីខូចក្នុងវិស័យធនាគារសរុបមានជាង១៤ពាន់លានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣នេះ។ ប៉ុន្ដែកម្ចីខូចនេះបានថយចុះបន្តិចពី២.៧៧% មកពី២.៦៨%ធៀបនឹងរយៈពេលដូចគ្នានៃនៅក្នុងនោះដែរគេសង្កេតឃើញថាកម្ចីខូចក្នុងវិស័យអចលនទ្រព្យជាពិសេសកម្ចីទិញផ្ទះដែលខូចបានកើនឡើងគំហុកដល់៣.១៦% ក្រោយពីធនាគារកណ្ដាលថៃអនុវត្តដំឡើងការប្រាក់។ នេះបើយោងតាមសម្ដីរបស់លោកស្រី Suwanee Jatsadasak ជំនួយការទេសាភិបាលធនាគារកណ្ដាលរបស់ថៃ។

 

តាមពិតទៅកម្ចីខូចក្នុងប្រព័ន្ធធនាគាររបស់ថៃបានកើនឡើងក្រោយពីមានបញ្ហាកូវីដនិងវិបត្តិសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបង្កើតបានជាវិបត្តិអតិផរណា ធ្វើឲ្យពលរដ្ឋថៃដែលកំពុងជាប់បំណុលស្រាប់បាត់បង់ការងារ ចំណូលធ្លាក់ចុះដែលធ្វើឲ្យពួកគាត់គ្មានលទ្ធភាពសងត្រលប់ទៅធនាគារ។ ជាក់ស្ដែងបំណុលប្រជាជនថៃសរុបឡើងដល់៤៧០ពាន់លានដុល្លារហើយបំណុលភាគច្រើនគឺកើតចេញពីវិស័យអចលនទ្រព្យ៕