Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃនឹងវ៉ាវៀតណាម ក្លាយជាប្រទេសនាំចេញអង្ករលំដាប់លេខ២

Media LNN | Jul 03, 2023
ថៃនឹងវ៉ាវៀតណាម ក្លាយជាប្រទេសនាំចេញអង្ករលំដាប់លេខ២
Clinic narith

 

ថៃអះអាងថា ខ្លួននឹងវ៉ាឈ្នះវៀតណាម ក្នុងនាមជាប្រទេសនាំចេញអង្ករច្រើនជាងគេ លំដាប់លេខ២ របស់ពិភពលោក។

អ្នកនាំពាក្យរដ្ឋាភិបាល លោក អានុចា បូរ៉ាប៉ាឆៃស្រ៊ី (Anucha Burapachaisri) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវ ដើម្បីវ៉ាវៀតណាមជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក នៅឆ្នាំ២០២៣ បន្ទាប់ពីការនាំចេញរបស់ខ្លួនក្នុងរយៈពេល ៤ ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន។

នេះតំណាងឱ្យការកើនឡើង ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយរដ្ឋាភិបាលឥឡូវនេះ បានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុប នៅឆ្នាំ ២០២៣ នឹងលើសពី ៨ លានតោន លើសពីចំនួនសរុបកាលពីឆ្នាំមុន ដែលមានចំនួន ៧.៦៩ លានតោន ដែលធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទីបី ក្នុងចំណោមអ្នកនាំចេញអង្ករ ក្នុងពិភពលោកនោះ។ ពេលនោះដែរ អ្នកនាំចេញច្រើនជាងគេ គឺឥណ្ឌា និង លេខ២ គឺវៀតណាម។