Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កុមារ ៧០០,០០០នាក់ មកពីតំបន់ជម្លោះនៅអ៊ុយក្រែន កំពុងរស់នៅក្នុងប្រទេសរុស្ស៉ី

Media LNN | Jul 03, 2023
កុមារ ៧០០,០០០នាក់ មកពីតំបន់ជម្លោះនៅអ៊ុយក្រែន កំពុងរស់នៅក្នុងប្រទេសរុស្ស៉ី
Clinic narith

រុស្ស៊ី៖ លោក គ្រីហ្គូរី ការ៉ាស៊ីន (Grigory Karasin) ប្រធានគណៈកម្មការអន្តរជាតិក្នុងក្រុមប្រឹក្សា សហព័ន្ធ ដែលជាសភា ជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី បាននាំកុមារប្រមាណ ៧សែននាក់ ពីតំបន់ជម្លោះនានាក្នុងប្រទេសអ៊ុយក្រែន ចូលមកក្នុងដែនដីរបស់រុស្ស៊ី ។  លោក ការ៉ាស៊ីន បានសរសេរលើបណ្ដាញតេឡេក្រាមរបស់លោកថា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កុមារប្រមាណ៧សែននាក់ ត្រូវបានរកឃើញស្នាក់នៅជាមួយយើង ដែលរត់គេចចេញពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងចេញពីតំបន់ជម្លោះទាំងឡាយនៅក្នុងប្រទេសអ៊ុយក្រែន ។  photo_2023-06-12_07-46-59-38

ទីក្រុងមូស្គូ និយាយថាកម្មវិធីរបស់ខ្លួនក្នុងការនាំយកកុមារចេញពីអ៊ុយក្រែន ចូលមកក្នុងទឹកដីរុស្ស៊ី គឺដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលក្នុងតំបន់ជម្លោះ ។  photo_2023-06-15_09-12-44-15

ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែន និយាយថា កុមារជាច្រើន ត្រូវបាននិរទេសដោយខុសច្បាប់ ហើយសហរដ្ឋអាមេរិក និយាយថា កុមាររាប់ពាន់នាក់ ត្រូវបានជម្លៀសទាំងបង្ខំចេញពីលំនៅឋានរបស់ពួកគេ។កាលពីខែកក្កដាឆ្នាំ២០២២ សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ី បាននិរទេសកុមារជាង២៦ម៉ឺននាក់ ដោយបង្ខំខណៈក្រសួងសមាហរណកម្មនៃដែនដីរបស់អ៊ុយក្រែន និយាយថា កុមារអ៊ុយក្រែនចំនួន១៩.៤៩២នាក់ បច្ចុប្បន្ន ត្រូវបានចាត់ទុកថា ត្រូវបាននិរទេសដោយខុសច្បាប់៕