ប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តផ្ទៀងផ្ទាត់ការអនុវត្តទៅលើរថភ្លើងល្បឿនលឿនដែលវាកាន់តែលឿនជាងមុន។
ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ដាច់ដោយឡែកពីគ្នានៅក្នុងខេត្តហ្វូជៀននៅភាគខាងកើតប្រទេសចិន ដោយកត់សម្គាល់ថា ការអភិវឌ្ឍរថភ្លើងល្បឿនលឿនប្រភេទ CR៤៥០ ទទួលបានលទ្ធផលជាលើកដំបូង។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co., Ltd.។
ប្រតិបត្តិករផ្លូវដែកបាននិយាយថា ក្នុងអំឡុងពេលធ្វើតេស្តកាលពីថ្ងៃទី២៨ ខែមិថុនា រថភ្លើងល្បឿនលឿនបានដំណើរការក្នុងល្បឿន ៤៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។
មន្ត្រីប្រតិបត្តិករផ្លូវដែកបាននិយាយបន្ថែមថា គម្រោងច្នៃប្រឌិតបច្ចេកវិទ្យា CR៤៥០ ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការ ៥ឆ្នាំលើកទី១៤ របស់ប្រទេសចិន (ពីឆ្នាំ២០២១-២០២៥) ។
រថភ្លើងល្បឿនលឿន CR៤៥០ គឺជាម៉ូដែល Fuxing ថ្មីដែលមានសុវត្ថិភាពជាងមុន មានពណ៌បៃតង និងឆ្លាតវៃជាងមុន ជាមួយនឹងប្រសិទ្ធភាពថាមពលខ្ពស់ជាងមុន៕