អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃទី៣ ខែកក្កដា ថា វៀតណាម និងកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន។
អ្នកនាំពាក្យរូបនេះបានធ្វើការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងព័ត៌មានដែលកម្ពុជាបានលើកឡើងថា មានយន្តហោះគ្មានមនុស្សបើកជាច្រើនត្រូវបានគេប្រទះឃើញហោះចូលទឹកដីខេត្តរតនគិរី។លោកស្រីបានបន្តថា៖ «យើងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការពង្រឹងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។