ទោះជាដល់រដូវបិទនេសាទក៏ដោយត្រីកម្រ និងជាត្រីមេពូជធំៗពងពេញៗពោះ ត្រូវបានគេនេសាទយកមកដាក់លក់លើ ទីផ្សារក្នុងខេត្តស្ទឹងត្រែង ខណៈភាគច្រើជាអាជីវកប្រមូលទិញយកទៅកាន់ទីផ្សារប្រទេសជិតខាង និងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។នៅដើមខែកក្កដានេះ មានរភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេឡើង ពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក ត្រីតានេល ត្រីប្រា ត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀត។
ពាក់ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឱ្យដឹងថា:ក្រុមរបស់លោកជារៀងរាល់ថ្ងៃបានចុះ ល្បាតនៅតាមដងទន្លេមេគង្គបានប្រទះឃើញ ជនខិលខូចនៅតែលបលួចប្រើឧបករណ៍នេសាទខុសច្បាប់ ពេលសមត្ថកិច្ចចុះបង្ក្រាប រួចបើក ទូករត់គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោល។លោកស្រីសមវិចិត្រនាយខណ្ឌជលផលក៏បានឲ្យដឹងដែរថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០ លើក បង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍ ឆក់មួយគ្រឿង ទូកឈើ ចំនួន០១គ្រឿង ម៉ាស៊ីចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ រីឯអ្នកឃាត់ខ្លួនបាន១១នាក់បានធ្វើការអប់រំ។
លោកនាយខណ្ឌបានអំពាវនាវដល់បងប្អូនប្រជានេសាទ ទាំងអស់ថាបើស្រលាញ់ធនធានជីវៈចម្រុះ ដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈ កុំប្រើឧបករណ៍នេសាទខុសច្បាប់មិនថា នៅរដូវបិទបើកនេសាទនោះទេគឺច្បាប់ហាមឃាត់។