Alynana Media Cambodia
Icon Collap
clinic narit

បុរសម្នាក់ ចិញ្ចឹមជន្លេនយកធ្វើជី រួមចំណែកដល់វិស័យកសិកម្ម និងបរិស្ថានពីសំណល់ផ្ទះបាយ

Media LNN | Jul 04, 2023
បុរសម្នាក់ ចិញ្ចឹមជន្លេនយកធ្វើជី រួមចំណែកដល់វិស័យកសិកម្ម និងបរិស្ថានពីសំណល់ផ្ទះបាយ
Clinic narith

ជន្លេន ជាល្មូនមួយប្រភេទ រស់នៅក្នុងដី រវើកៗគួរឱ្យញញើត និងខ្ពើមរអើមសម្រាប់មនុស្សមួយចំនួន តែសត្វជន្លេន គឺជាសត្វមួយប្រភេទដែលមានប្រយោជន៍ជាច្រើន ចំពោះការចិញ្ចឹមសត្វ ហើយគេអាចចិញ្ចឹមវាសម្រាប់យកធ្វើជាជីដាំដំណាំផ្សេងៗផងដែរ។ photo_2023-06-15_09-12-44-17

លោក គីម នីដូ ជាស្ថាបនិកក្រុមហ៊ុន Twin Agri Tech  ដែលកែច្នៃជន្លេនទៅជាជីធម្មជាតិ បានឱ្យដឹងថា មុខរបរចិញ្ចឹមជន្លនរបស់ខ្លួន មិនត្រឹមតែអាចជួយផ្គត់ផ្គង់ជីធម្មជាតិដល់វិស័យកសិកម្មប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយជួយកាត់បន្ថយសំណល់ផ្ទះបាយតាមផ្សារមួយចំនួនក្នុងក្រុងភ្នំពេញ។photo_2023-06-12_07-46-59-40

លោក គីម នីដូ បានរៀបរាប់ឱ្យដឹងថា ការចាប់ផ្តើមចិញ្ចឹមជន្លេននេះ គឺដោយសារតែលោកចង់ធ្វើរួមចំណែកកាត់បន្ថយសំណល់ចេញពីទីក្រុងឱ្យអស់ និងកាត់បន្ថយភាពស្អុយតាមដងផ្លូវ ដោយការប្រមួលសំណល់ ពីជម្ពូវ័ន្ដ ប្រមូលជារៀងរាល់ថ្ងៃ បន្ទាប់មកផ្សារផ្សេងៗ យកមកធ្វើជាជីកំប៉ុសផង និងធ្វើជាចំណីជន្លេនផង។967aec83ef58ffa0e49454cf0734c788-82