Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន ព្រមានប្រទេស ជប៉ុន និង​កូរ៉េ ខាងត្បូង ដែលព្យាយាមស្វែងរកទំនាក់ទំនងជិតស្និទ្ធ​ជាមួយ អាមេរិក

Media LNN | Jul 04, 2023
ចិន ព្រមានប្រទេស ជប៉ុន និង​កូរ៉េ ខាងត្បូង ដែលព្យាយាមស្វែងរកទំនាក់ទំនងជិតស្និទ្ធ​ជាមួយ អាមេរិក
Clinic narith

 

មន្ត្រីការទូតកំពូលរបស់ចិន លោក Wang Yi បានព្រមានដល់ប្រទេសអាស៊ីចំនួន ២ គឺជប៉ុន និងកូរ៉េខាងត្បូង អំពីចេតនាជាក់ស្តែងរបស់ពួកគេក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។ថ្លែងក្នុង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​វេទិកា​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ Qingdao ក្នុង​ខេត្ត Shandong កាលពី​ថ្ងៃ​ចន្ទ, លោក Wang បានលើកឡើងថា ការប៉ុនប៉ងបំបែកបំបាក់ជំនួសឲ្យការរួបរួមប្រទេសក្នុងតំបន់ពីសំណាក់សហរដ្ឋអាមេរិក គួរតែត្រូវបានដោះស្រាយ ។620a68d2f1eea69a2fd80c0763787690-63

អ្នកការទូតរូបនេះបញ្ជាក់ទៀតថា ប្រសិនបើមិនដោះស្រាយវានោះទេ និន្នាការនេះនឹងរារាំងដល់វឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី និងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាមានការប្រឈមមុខដាក់គ្នាជាដើម ។ទន្ទឹមនោះ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរក្សាឯករាជ្យភាព និងស្វ័យភាពសម្រាប់ប្រជាជាតិទាំងបី ដោយជំរុញឲ្យពួកគេរួបរួមគ្នា និងពង្រឹងជំហររួម ជាពិសេសពួកគេត្រូវតែបដិសេធរាល់ការជ្រៀតជ្រែកពីខាងក្រៅដែលអាចរារាំងដល់ការស្វែងរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។967aec83ef58ffa0e49454cf0734c788-83

គួរបញ្ជាក់ថា ការអះអាងរបស់លោក Wang Yi បានកើតឡើងតែប៉ុន្មានខែសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានប្រាប់ដល់សហរដ្ឋអាមេរិកឲ្យគោរពទីក្រុងប៉េកាំងខ្លះផង ជាពិសេសឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ៕