Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកជំនាញបានប្រមានថា តម្លៃថាមពលពិភពលោកអាចនឹងកើនឡើងវិញ គឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិនហក់ងើបឡើងវិញ

Media LNN | Jul 04, 2023
អ្នកជំនាញបានប្រមានថា តម្លៃថាមពលពិភពលោកអាចនឹងកើនឡើងវិញ គឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិនហក់ងើបឡើងវិញ
Clinic narith

សេដ្ឋវិទូតួកគី និងជាប្រធានទីភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birol បានព្រមានថា តម្លៃថាមពលពិភពលោកអាចនឹងកើនឡើងវិញនៅក្នុងប៉ុន្មានខែខាងមុខនេះ ។ក្នុង​អំឡុង​ពេល​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស លោក Birol បាន​បង្ហាញ​ថា ការជំរុញឲ្យតម្លៃថាមពលកើនឡើង គឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិនហក់ងើបឡើងវិញ ។ លោកបន្តថា នៅក្នុងសេណារីយូ​នេះ គឺចិនប្រមូលទិញថាមពលពីទីផ្សារ​​មកស្តុកទុក​ ស្របពេលដែលនៅអឺរ៉ុប​មានរដូវរងាត្រជាក់ខ្លាំងផង ទើបធ្វើឲ្យត្រូវការថាមពលមានច្រើន​ ដែលអាចដាក់សម្ពាធលើតម្លៃថាមពលឲ្យឡើងខ្ពស់បែបនេះ ។

620a68d2f1eea69a2fd80c0763787690-64

ទន្ទឹមនេះ លោក Fatih Birol ក៏ស្នើឲ្យប្រទេសដូចជាចក្រភពអង់គ្លេស គួរតែបន្តជំរុញវិធានការដើម្បីសន្សំថាមពល និងពិចារណាជម្រើសថាមពលជំនួសវិញ​ ដោយសារតែក្នុងរដូវរងា ការដាច់ភ្លើងក៏អាចកើតមានឡើងផងដែរ ។គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក, អាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំលើប្រទេសរុស្ស៊ី រួមទាំងគោលដៅដែលផ្តោតលើការនាំចេញប្រេង និងឧស្ម័នផងដែរ ប៉ុន្តែទណ្ឌកម្មទាំងនេះបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ហើយនៅទីបំផុតបែរជានាំឲ្យកើនតម្លៃប្រេង និងថាមពលខ្ពស់ទៅវិញ ៕