ប្រជាកសិករវៀតណាមស្ទូងស្រូវ នៅក្នុងពេលវេលាដែលមានភាពងងឹត ក្នុងពេលដែលរលកកម្ដៅវាយប្រហារ។
នៅម៉ោង៣ទៀបភ្លឺ ហើយខ្មៅងងឹតកសិករធ្វើស្រែឈ្មោះថា ត្រាន់ ធី ឡាន (Tran Thi Lan) បានឆ្ពោះទៅវាលស្រែដែលមានទឹក នៅជាយក្រុងហាណូយ ដើម្បីចាប់ផ្តើមស្ទូងស្រូវ ដោយអស់សង្ឃឹមថា បញ្ចប់ការស្ទូង មុនពេលកំដៅដ៏ព្រៃផ្សៃ ក្នុងពេលថ្ងៃ មកដល់។
ការស្ទូងក្នុងទីងងឹតបានក្លាយជាអ្នកសង្គ្រោះសម្រាប់កសិកររាប់មិនអស់ នៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ក្នុងរដូវក្តៅដែលកាន់តែក្តៅខ្លាំង ខណៈដែលអាស៊ីខាងត្បូង ក៏ដូចជា តំបន់អាស៊ីអាគ្នេយ៍ កំពុងប្រយុទ្ធនឹងសីតុណ្ហភាពខ្ពស់បំផុត នៅឆ្នាំនេះ។
កសិករ ត្រាន់ ធី ឡាន វ័យ៤៧ឆ្នាំបានប្រាប់ AFP ថា "វាពិបាកណាស់ក្នុងការស្ទូងស្រូវនៅពេលដែលព្រះអាទិត្យក្តៅខ្លាំង គឺដោយផ្ទាល់នៅលើខ្នងរបស់ខ្ញុំតែម្តង ហើយទឹកក្តៅនៅក្នុងវាលស្រែបានជះមកលើមុខខ្ញុំ.." ។