Alynana Media Cambodia
Icon Collap
clinic narit

ស្ត្រីម្នាក់ក្នុងចំណោមក្រុមប្រឹក្សាភិបាលហ្វេសប៊ុក២២នាក់ដែលកម្ពុជាហាមចូលប្រទេស ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព

Media LNN | Jul 05, 2023
ស្ត្រីម្នាក់ក្នុងចំណោមក្រុមប្រឹក្សាភិបាលហ្វេសប៊ុក២២នាក់ដែលកម្ពុជាហាមចូលប្រទេស ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព
Clinic narith

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ចំនួន២២នាក់មិនឱ្យចូលឬមានវត្តមាននៅកម្ពុជា។ យ៉ាងណាគេសង្កេតឃើញ ក្នុងចំណោមនោះមានស្ត្រីម្នាក់ឈ្មោះ តាវាក់កុល កាម៉ាន់(Tawakkol Karman) ជាម្ចាស់រង្វាន់ណូបែលសន្តិភាព។ សង្គមស៊ីវិលចាត់ទុកការកំណត់ឱសានវាទ៤៨ម៉ោងចេញពីប្រទេសថាជារយៈពេលមួយលឿនជ្រុលពេក។ image-816-21

សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន២២នាក់ដែលត្រូវបានហាមមិនឱ្យចូល ឬមានវត្តមាននៅកម្ពុជា គឺសុទ្ធសឹងតែជាបុគ្គលល្បីៗ និងមានស្នាដៃទៅតាមជំនាញ និងវិស័យរៀងៗខ្លួន។ នេះបើតាមគេហទំព័រ និងការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិនានាជាច្រើន។ 

ជាក់ស្ដែង អ្នកស្រី តាវាក់កុល កាម៉ាន់ (Tawakkol Karman) ជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ ២០១១ ដែលត្រូវបានគេស្គាល់ថាជា «មាតានៃបដិវត្តន៍» នៅក្នុងប្រទេសយេម៉ែន។ អ្នកស្រី Karman គឺជាជនជាតិយេម៉ែនទីមួយ និងជាស្ត្រីជនជាតិអារ៉ាប់ដំបូងគេ ដែលឈ្នះរង្វាន់ណូបែលសន្តិភាពនេះ។ ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកតស៊ូមតិសិទ្ធិស្ត្រី អ្នកស្រីបានផ្តល់ការយល់ដឹង ការឆ្លុះបញ្ចាំង និងក្ដីសង្ឃឹមពីបទពិសោធផ្ទាល់របស់នាងទៅកាន់សង្គមជាតិ។ 

គួរជម្រាបថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣  ប្រសិនក្នុងចំណោមបុគ្គលទាំង២២នាក់នោះ មាននរណាកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា គឺត្រូវចាកចេញជាបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង ដោយគិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នៅម៉ោង៤រសៀល។ ក្រសួងដដែលអះអាងថា ការហាមប្រាមនេះ គឺក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។  គួររំឭកថា ការសម្រេចនេះធ្វើឡើងក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta បានផ្តល់អនុសាសន៍ឱ្យផ្អាកជាបណ្តោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រសួងការបរទេសបានចាត់ទុកថា អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្តsbm-FXtQCHjhYS6P0BjES2XnE-18

ដោយឡែក អង្គការក្រៅរដ្ឋាភិបាលវិញ បានចាត់ទុកការកំណត់ឱសានវាទ៤៨ម៉ោងចេញពីប្រទេស ថាជារយៈពេលមួយលឿនជ្រុលពេក។ ថ្លែងប្រាប់ SBM News តាមទូរសព្ទនាថ្ងៃទី៥កក្កដានេះ លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) បានលើកឡើងថា ការបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចេញក្នុងរយៈពេល៤៨ម៉ោង ជារយៈពេលមួយលឿន និងប្រញាប់ប្រញាល់ពេក ហើយលោកថារាជរដ្ឋាភិបាលគួរតែទុកពេលដែលសមរម្យមួយសម្រាប់ពួកគេ ដើម្បីកុំឱ្យមានការរិះគន់ធ្ងន់ធ្ងរទៅលើរឿងនេះ។ លោក អំ សំអាត និយាយថា៖ «ខ្ញុំយល់ថា វាជារឿងមួយជៀសមិនផុតទេពាក់ព័ន្ធនឹងបញ្ហារិះគន់ពីសហគមន៍អន្តរជាតិទាក់ទងនឹងក្រុមហ៊ុនវិនិយោគ។ ហ្វេសប៊ុកក៏ជាក្រុមហ៊ុនមួយដែរ ហើយគេចូលមកស្រុកខ្មែរនេះគ្រាន់តែគេវិនិយោគទៅលើក្រុមហ៊ុនហ្វេសប៊ុក អាហ្នឹងក៏អាចមានការរិះគន់ទៅដល់រឿងការធ្វើវិនិយោគទុនដែរ ដែលចំណុចហ្នឹងរាជរដ្ឋាភិបាលគួរតែពិនិត្យ និងពិចារណាឱ្យបានគ្រប់គ្រាន់។ យើងឃើញហើយក្នុង [បញ្ជីឈ្មោះ] ហ្នឹងសុទ្ធតែអ្នកល្បីៗដែលឈ្មោះទាំង២២នាក់ហ្នឹង»៕