អន្តរជាតិ៖ ក្រុមការងារត្រួតពិនិត្យពិសេសប្រេង និងឧស្ម័នខាងលើ (SKK Migas) របស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងដំណើរការយ៉ាងហោចណាស់ប្លុកប្រេង និងឧស្ម័នចំនួនប្រាំបួននៅក្នុងឆ្នាំ ២០២៣ ដើម្បីជំរុញការផលិតថាមពល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
ប្លុកចំនួនបីក្នុងចំនោមប្លុកទាំងប្រាំបួនគឺនៅតំបន់ Jambaran Tiung Biru (JTB) ក្នុងតំបន់ Bojonegoro ខេត្ត ចាវ៉ាខាងកើត គម្រោងឧស្ម័នធម្មជាតិរាវ Tangguh Train III នៅក្នុងខេត្ត ប៉ាពួខាងលិច និងអណ្តូងប្រេង Forel នៅកោះ Bintan ខេត្ត Riau Islands។ លោក Dwi Soetjipto ប្រធានក្រុមហ៊ុន SKK Migas បានប្រាប់អ្នកយកព័ត៌មានថា គម្រោង JTB អាចផលិតឧស្ម័នស្តង់ដារប្រហែល ១៩២ លានហ្វីតគុបក្នុងមួយថ្ងៃ ហើយឧស្ម័នធម្មជាតិរាវ នឹងមានសមត្ថភាពផលិត ៣,៨ លានតោនក្នុងមួយឆ្នាំ ហើយអណ្តូងប្រេងនឹងអាចផលិតប្រេងបានរហូតដល់ ១០,០០០ ធុងក្នុងមួយថ្ងៃ។ លោកបានបន្តថា យើងសង្ឃឹមថានៅពេលអនាគតនឹងមានការបង្កើនសមត្ថភាពផលិតប្រេងនិងឧស្ម័នរបស់យើង៕