អន្តរជាតិ៖ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា សន្ទស្សន៍នៃឧស្សាហកម្មសំខាន់ៗមួយចំនួនបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំរួមមាន ប្រេងចម្រាញ់ ការជីកយករ៉ែដែក កៅស៊ូ ប្លាស្ទិក និងភេសជ្ជៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ សន្ទស្សន៍ផ្សេងទៀតបានធ្លាក់ចុះ រួមទាំងការកែច្នៃឈើ និងការផលិតឈើ ផលិតផលក្រដាស សម្លៀកបំពាក់ និងការផលិតយានយន្ត។ សន្ទស្សន៍រយៈពេលប្រាំមួយខែនេះមានការកើនឡើងប្រចាំឆ្នាំនៅក្នុងខេត្តចំនួន ៤៨។ ដើម្បីលើកកម្ពស់ផលិតកម្មបន្ថែមទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានស្នើឱ្យមូលដ្ឋាន និងវិស័យពាក់ព័ន្ធ បញ្ចប់គម្រោងអភិវឌ្ឍន៍ឧស្សាហ កម្មពាក់ព័ន្ធ យុទ្ធសាស្ត្រ និងផែនការ និងដោះស្រាយឧបសគ្គដែលប្រឈមមុខនឹងសហគ្រាស៕