Alynana Media Cambodia
Icon Collap
clinic narit

ហូឡង់ប្រកាសហាមប្រាមការប្រើប្រាស់ទូរស័ព្ទក្នុងសាលា ដើម្បីកុំឱ្យមានការរំខានការសិក្សារបស់សិស្ស

Media LNN | Jul 06, 2023
ហូឡង់ប្រកាសហាមប្រាមការប្រើប្រាស់ទូរស័ព្ទក្នុងសាលា ដើម្បីកុំឱ្យមានការរំខានការសិក្សារបស់សិស្ស
Clinic narith

រដ្ឋាភិបាលប្រទេសហូឡង់បានប្រកាសថា ទូរស័ព្ទ និងឧបករណ៍ចល័ត រួមទាំងថេប្លេត និងនាឡិកាឆ្លាតវៃ នឹងត្រូវហាមឃាត់ពីថ្នាក់រៀន ដើម្បីកុំឱ្យមានការរំខានដល់ការសិក្សារបស់សិស្ស។គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានណែនាំ ដោយមានការសហការជាមួយសាលារៀន ហើយនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ។71e40801946a758b5ec25903276459a3-65

យ៉ាងណាក៏ដោយ វានឹងមានករណីលើកលែងមួយចំនួន បូករួមទាំងសិស្សដែលមានតម្រូវការផ្នែកវេជ្ជសាស្រ្ត ឬពិការភាព និងសម្រាប់ថ្នាក់ដែលផ្តោតលើជំនាញឌីជីថល។ បម្រាម​នេះ​មិន​ទាន់អាច​អនុវត្ត​បាន​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​អាច​នឹង​ក្លាយច្បាប់អនុវត្តនៅ​ពេល​អនាគត។

រដ្ឋមន្ត្រីក្រសួងអប់រំលោក Robbert Dijkgraaf បាននិយាយថា៖«ទោះបីជាទូរស័ព្ទចល័តតែងនៅជាប់ជាមួយយើងក៏ដោយ ប៉ុន្តែវាមិនមែនជារបស់នៅក្នុងថ្នាក់រៀននោះទេ។ សិស្សត្រូវតែផ្តោតអារម្មណ៍ចំពោះការរៀន ហើយត្រូវទទួលឱកាសរៀនសូត្រឱ្យបានល្អបំផុត។ ការស្រាវជ្រាវវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា ទូរស័ព្ទដៃរំខានដល់ការរៀនសូត្ររបស់សិស្ស»។

ការសិក្សាជាច្រើនបានរកឃើញថា ការកំណត់ម៉ោងលេងឧបករណ៍ចល័ត ឬទូរស័ព្ទរបស់កុមារ ត្រូវបានផ្សារភ្ជាប់ទៅនឹងការយល់ដឹង និងការផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ រដ្ឋាភិបាលបាននិយាយថា វាអាស្រ័យលើសាលានីមួយៗក្នុងការយល់ព្រមលើច្បាប់ជាមួយគ្រូ ឪពុកម្តាយ និងសិស្ស ថាតើពួកគេចង់ហាមឃាត់ឧបករណ៍ទាំងអស់ចេញពីសាលារៀនដែរ ឬទេ។ គម្រោង​នេះ​ គឺ​ជា​លទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង សាលារៀន និង​ស្ថាប័ន​ពាក់ព័ន្ធ។

 
 

វានឹងត្រូវបានពិនិត្យឡើងវិញនៅចុងឆ្នាំសិក្សា ២០២៤/២០២៥ ដើម្បីមើលថា តើវាដំណើរការបានល្អប៉ុណ្ណា និងថា តើត្រូវការការហាមឃាត់ផ្លូវច្បាប់ដែរ ឬទេ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​ស្រដៀង​គ្នា​នេះ​ ដោយ​ហ្វាំងឡង់​កាល​ពី​សប្តាហ៍​មុន នៅពេលដែលរដ្ឋាភិបាល​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្លាស់​ប្តូរ​ច្បាប់​ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​តាម​សាលារៀន។ ប្រទេសផ្សេងទៀត រួមទាំងប្រទេសអង់គ្លេស និងបារាំង ក៏បានស្នើផងដែរនូវការហាមប្រាមទូរស័ព្ទចល័តដើម្បីបង្កើនការរៀនសូត្ររបស់សិស្ស៕