Alynana Media Cambodia
Icon Collap
clinic narit

ស្រីលង្កាកាត់បន្ថយអត្រាការប្រាក់សំខាន់ៗស្របតាមការរំពឹងទុក ខណៈសម្ពាធអតិផរណាធ្លាក់ចុះ

Media LNN | Jul 06, 2023
ស្រីលង្កាកាត់បន្ថយអត្រាការប្រាក់សំខាន់ៗស្របតាមការរំពឹងទុក ខណៈសម្ពាធអតិផរណាធ្លាក់ចុះ
Clinic narith

ស្រីលង្កា៖ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា បានសម្រេចកាត់បន្ថយអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនចំនួន ២០០ ពិន្ទុ ស្របតាមការរំពឹងទុក ដោយសកម្មភាពនៃការកាត់បន្ថយនេះបានធ្វើឡើងដោយសារតែសម្ពាធនៃអត្រាអតិផរណាបានបន្តធ្លាក់ចុះ ដូចនេះ ធនាគារកណ្តាលបានបង្វែការផ្តោតអារម្មណ័ចំពោះការរៀបចំធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានកំណើនឡើងវិញ ជុំវិញថវិកាសង្គ្រោះដែលខ្លួនបានទទួលពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

photo_2023-06-12_07-46-59-47
ធនាគារកណ្តាលនៃប្រទេសស្រីលង្កា (CBSL) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការកាត់បន្ថយអត្រាប្រាក់បញ្ញើពី១៣% មកនៅត្រឹម ១១% និងអត្រាផ្តល់ប្រាក់កម្ចីពី ១៤% មកនៅត្រឹម ១២% ធៀបនឹងពេលមុន។

សូមរំលឹកជូនបន្តិចថា ប្រទេសដែនកោះមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន ខណៈទុនបំរុងសម្រាប់ប្តូរយករូបិយប័ណ្ណបរទេសក៏មិនមាននៅសេសសល់សម្រាប់បន្តប្រើប្រាស់ ស្របពេលតម្លៃស្បៀងអាហារ និងថាមពលហក់ឡើងខ្ពស់ជាលំដាប់ រហូតបណ្តាលឱ្យប្រជាជនបង្ខំចិត្តចេញបាតុកម្មប្រឆាំងតវ៉ាទម្លាក់អតីតប្រធានាធិបតីហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចេញពីតំណែង ។

967aec83ef58ffa0e49454cf0734c788-96
ក្រោយមក ប្រធានាធិបតីថ្មី លោករ៉ានីល វិក្រឹមេសិង្ហេ (Ranil Wickremesinghe) បានចូលកាន់តំណែងនៅក្នុងខែកក្កដា និងបានចាប់ផ្តើមចរចារអំពីកញ្ចក់ជំនួយថវិកាក្នុងរង្វង់ទឹកប្រាក់ចំនួន ២.៩ ពាន់លានដុល្លារអាម៉េរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំឡុងខែមីនា ៕