Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​ជាប់លំ​ដាប់ទី៣ដែ​លមានប្រជា​ជ​នផឹកស្រា​ច្រើន​ជា​ងគេនៅលើពិភពលោក

Media LNN | Jul 06, 2023
កម្ពុជា​ជាប់លំ​ដាប់ទី៣ដែ​លមានប្រជា​ជ​នផឹកស្រា​ច្រើន​ជា​ងគេនៅលើពិភពលោក
Clinic narith

កម្ពុជាឈរនៅលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាននិងឈរនៅលេខរៀងទី៣៦នៅលើពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន២១.៧លីត្រ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter។ 

967aec83ef58ffa0e49454cf0734c788-100

របាយការណ៍នេះ អ្នកធ្វើកិច្ចការងារសង្គមលើកឡើងថាអាចឆ្លុះបញ្ចាំងការពិតដែរ ដោយសារតែកម្ពុជាគ្មានច្បាប់កំណត់អាយុនៃការផឹកស្រា។នៅក្នុងតំបន់អាស៊ានបើមើលតាមរបាយការណ៍របស់Wisevoterឃើញថាកម្ពុជាឈរនៅលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនិងលេខរៀងទី៣៦នៅក្នុងចំណោមប្រទេសនៅលើពិភពលោកខណៈឡាវវិញឈរនៅលេខរៀងទី១ក្នុងតំបន់អាស៊ាន និងលេខរៀងទី១៨នៅលើពិភពលោក បន្ទាប់មកប្រទេសវៀតណាមឈរនៅលេខទី២ក្នុងតំបន់អាស៊ាន និងលេខរៀងទី២៨នៅលើពិភពលោក​។ចំណែកប្រទេសអាស៊ានដែលមានប្រជាជនផឹកស្រាទាបជាងគេ គឺប្រទេសព្រុយណេ បន្ទាប់មកមានសាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេឥណ្ឌូនេស៊ី។ចំពោះរបាយការណ៍នេះ លោក​ យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លើកឡើងថា របាយការណ៍នេះ វាអាចឆ្លុះបញ្ចាំងការពិតពីកម្ពុជាដែរ។ ឆ្លុះបញ្ចាំងការពិត ដោយលោកបញ្ជាក់ថា ដោយសារកម្ពុជាពុំមានច្បាប់កំណត់អាយុប្រជាជន ដែលមានអាយុប៉ុន្មានទើបអាចទិញ​ស្រានិងផឹកស្រាបាន។ មិនតែប៉ុណ្ណោះលោក យ៉ង់ គឹមអេង ក៏បានលើកឡើងដែរថា ប៉ាណូផ្សព្វ​ផ្សាយពាណិជ្ជកម្មស្រាបៀ និងកន្លែងលក់ស្រាដោយពុំមានច្បាប់កំណត់ ក៏ជាបញ្ហាមួយជំរុញឲ្យមានការផឹកស្រាកាន់តែច្រើនផងដែរ។យ៉ាងណាមិញ ការបរិភោគជាតិអាល់កុលញឹកញាប់ និង​ច្រើនហួសប្រមាណ អាចបង្កជាជំងឺ ព្រមទាំងគ្រោះថ្នាក់ផ្សេងៗ​។

photo_2023-06-12_07-46-59-51បញ្ហាប្រឈមទាំងនេះ អាចធ្វើឲ្យ​អ្នកបរិភោគវាត្រូវខាតអាយុចំនួន​១ឆ្នាំជាមធ្យម។ នេះគឺជាការសន្និ​ដ្ឋានក្នុងរបាយការណ៍នៃ​អង្គការ​OCDE ដែល​បាន​ធ្វើការអង្កេតជាមួយប្រជាជននៅតាមប្រទេស​សមា​ជិកទាំង៥២ កាលពីឆ្នាំ២០២១។ យោងតាមអ្នកជំនាញ គឺពុំមានតួលេខវិទ្យាសាស្រ្ត បញ្ជាក់ថា កម្រិតបរិភោគជាតិអាល់កុលត្រឹមប៉ុណ្ណា ទើបមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។ប៉ុន្តែរបាយការណ៍ OCDE បានកំណត់ថា ការបរិភោគជាតិអាល់កុល ដែលមានលក្ខណៈសាមញ្ញ មិនបង្កគ្រោះថ្នាក់ គឺសម្រាប់មនុស្សស្រី ១កែវជារៀងរាល់ថ្ងៃ សម្រាប់មនុស្សប្រុស១.៥កែវជាប្រចាំថ្ងៃ។ជុំវិញការផឹកស្រានៅកម្ពុជា សង្គមស៊ីវិលធ្លាប់លើកឡើងថារដ្ឋាភិបាលគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាទើបល្អ ជាពិសេសកំណត់អាយុផឹកស្រា ពីព្រោះការផឹកស្រាក៏ជាចំណែកមួយធ្វើឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕