Alynana Media Cambodia
Icon Collap
clinic narit

រូបិយប័ណ្ណរបស់​ចិនអាចជំនួសដុល្លារអាមេរិកបានតែមិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់អន្តរជាតិនៅឡើយទេ

Media LNN | Jul 06, 2023
រូបិយប័ណ្ណរបស់​ចិនអាចជំនួសដុល្លារអាមេរិកបានតែមិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់អន្តរជាតិនៅឡើយទេ
Clinic narith

ការដំឡើងអត្រាការប្រាក់អាមេរិក ដើម្បីទាញទម្លាក់អតិផរណាក្នុងប្រទេស​ រួមជាមួយបញ្ហាបំណុល នាំឲ្យស្ថានភាពសេដ្ឋកិច្ចមហាអំណាចមួយនេះមានភាពធីងធោងមួយរយៈ ហើយបង្កក្តីបារម្ភ​ដល់ពិភពលោកទាំងមូល ​។photo_2023-06-12_07-46-59-53

ពាក់ព័ន្ធនឹងក្តីបារម្ភនេះដែរ នាំឲ្យប្រាក់យ័នចិន​ត្រូវបានគេយកមកពិភាក្សា ហើយរំពឹងថា រូបិយប័ណ្ណរបស់​យក្សសេដ្ឋកិច្ច​លំដាប់លេខ ២ របស់ពិភពលោក​មួយនេះអាចជំនួសដុល្លារអាមេរិកបាន ប៉ុន្តែ​ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ឃើញថា ប្រាក់យ័ននៅតែមិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់អន្តរជាតិនៅឡើយទេ ។បច្ចុប្បន្ន រូបិយប័ណ្ណចិន​ នៅតែមិនទាន់អាចប្រើប្រាស់យ៉ាងទូលំទូលាយដូច​ជា​ប្រាក់​ដុល្លារ​អាមេរិកនៅឡើយទេ ដោយសារតែប្រាក់ដុល្លារអាមេរិកនៅតែមានភាពលេចធ្លោនៅក្នុងទីផ្សារពិភពលោក ដែលមានដល់ទៅ ៨៨ ភាគរយឯណោះ​នៃការជួញដូរសកល គិតត្រឹមខែមេសា ឆ្នាំ​២០២២ ខណៈរូបិយប័ណ្ណយ័នរបស់ចិនមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះ​នៃប្រតិបត្តិការទាំងអស់ ។photo_2023-06-12_07-46-59-52

 

ចំណែក​ក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសពិភពលោកវិញ, ប្រាក់យ័នមាន​តិចជាង ៣ ភាគរយនៅ​ចុងឆ្នាំ ២០២២ ខណៈពេលដែល​ប្រាក់​ដុល្លារមាន​ចំនួន ៥៨ ភាគរយ ហើយ​ប្រាក់​អឺរ៉ូ​មាន ២០ ភាគរយ ។ទន្ទឹមនោះ ភាគហ៊ុនសកលនៃរួបិយប័ណ្ណរបស់ចិនក្នុងប្រព័ន្ធ SWIFT គឺមាន ២.៥ ភាគរយនៅក្នុងខែឧសភា ដែលវាជាចំនួនឆ្ងាយមែនទែន បើប្រៀបធៀបនឹង ៤៣ ភាគរយពីប្រាក់ដុល្លារ ឬ ៣២ ភាគរយសម្រាប់ប្រាក់អឺរ៉ូ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញលោកខាងលិចអះអាងថា បញ្ហាមួយទៀតដែលប្រាក់យ័នមិនទាន់អាចក្លាយជារូបិយប័ណ្ណសកលដ៏សំខាន់ គឺដោយសារតែការគ្រប់គ្រងមូលធន និងតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុរបស់ចិន នៅមានកម្រិតនៅឡើយ ៕