Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនថៃគ្រោងនឹង​ វិនិយោគស្ថានីយថាមពលកកើតឡើងវិញ​នៅកម្ពុជា

Media LNN | Jul 06, 2023
ក្រុមហ៊ុនថៃគ្រោងនឹង​ វិនិយោគស្ថានីយថាមពលកកើតឡើងវិញ​នៅកម្ពុជា
Clinic narith

ក្រុមហ៊ុនផលិតថាមពលមួយដែលមានឈ្មោះថា TPC Power Holding (TPCH) ដែលបានចុះបញ្ជីផ្សារហ៊ុននៅប្រទេសថៃ កំពុងតែសម្លឹងមកបោះទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជាដោយក្រុមហ៊ុននេះមានសមត្ថភាពផលិតថាមពលរហូតដល់ទៅ ១៨០មេហ្គាវ៉ាត់ផងដែរ។យោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមហ៊ុននេះមានទីតាំងនៅក្នុងស្រុក Mae Lan ក្នុងខេត្ត Pattani ភាគខាងត្បូងនៃប្រទេសថៃហើយ ក្រុមហ៊ុនក៏អាចផ្គត់ផ្គង់ថាមពលអគ្គិសនីរហូតដល់ទៅ ២.៨៥ មេហ្គាវ៉ាត់ ទៅកាន់បណ្តាញផ្សេងៗក្រោមកិច្ចសន្យាជាមួយអាជ្ញាធរអគ្គិសនីខេត្ត។

 

លោក Cherdsak ដែលជាប្រធានក្រុមហ៊ុន TPCH បាននិយាយថា ក្រុមហ៊ុនកំពុងរៀបចំដំណើរការគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានសមត្ថភាពផលិត ១០០MW នៅក្នុងប្រទេសឡាវ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Maekong Power Co ដែលស្ថិតក្រោមកិច្ចព្រមព្រៀងទិញថាមពលជាមួយក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋ។

10

ប្រធានក្រុមហ៊ុន TPCH បានបន្តថា ក្រុមហ៊ុនក៏បានមើលឃើញពីឱកាសបង្កើតស្ថានីយថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយ​ក្រុមហ៊ុនមាន​គម្រោង​អភិវឌ្ឍ​ន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​អាចផលិតបាន ១៨០ មេហ្គាវ៉ាត់​ក្នុង​ប្រទេស​ខ្មែរ។គូសបញ្ជាក់ថា នៅត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុន TPC Power Holding (TPCH) មានផែនការផលិតថាមពលព្រះអាទិត្យឱ្យបានច្រើនបំផុតគឺចាប់ពី ១៦៣ មេហ្គាវ៉ាត់ឱ្យឈានដល់ទៅ ៥០០មេហ្គាវ៉ាត់ផងដែរ៕