Alynana Media Cambodia
Icon Collap
clinic narit

មនុស្សនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាលប្រហែល ១,៤ លាននាក់ស្លាប់ក្នុងមួយឆ្នាំៗ ដោយសារបម្រែបម្រួលអាកាសធាតុ

Media LNN | Jul 07, 2023
មនុស្សនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាលប្រហែល ១,៤ លាននាក់ស្លាប់ក្នុងមួយឆ្នាំៗ ដោយសារបម្រែបម្រួលអាកាសធាតុ
Clinic narith



យោងទៅតាមប្រភពពី Health Policy Watch បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបរិស្ថានមកពីតំបន់អឺរ៉ុបដែលជាសមាជិកអង្គការសុខភាពពិភពលោក ៥៣ ប្រទេស នឹងមានកិច្ចប្រជុំនៅសប្តាហ៍នេះនៅទីក្រុង Budapest ប្រទេសហុងគ្រីពាក់ព័ន្ធទៅនឹងបញ្ហានៃការស្លាប់របស់មនុស្សប្រមាណ ១,៤ លាននាក់ក្នុងមួយឆ្នាំៗដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។

7-doanthethaovn-rker26-8-5-40-267

សេចក្តីប្រកាសេរបស់ Budapest Declaration នឹងត្រូវអនុម័តនៅថ្ងៃសុក្រនេះ ដែលនឹងរួមបញ្ជូលនូវការប្តេជ្ញាចិត្តច្មីមួយដើម្បីដោះស្រាយហានិភ័យអាកាសធាតុ ការបំពុល និងបញ្ហាបរិស្ថានដែលបង្កជាជំងឺក្នុងតំបន់ទាំង ៥៣ នេះ។ របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថា មនុស្សសរុបប្រហែល ១,៤ លាននាក់ស្លាប់ដោយសារបញ្ហាសុខភាពទាក់ទងនឹងបរិស្ថាននៅក្នុងតំបន់អឺរ៉ុប និង អាស៊ីកណ្តាលក្នុងមួយឆ្នាំៗ ហើយការបំពុលបរិយាកាសបានជាប់ចំណាត់ថ្នាក់កំពូលដោយមានអ្នកស្លាប់ប្រមាណជាងកន្លះលាននាក់។

image-66