កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) ត្រូវបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករាឆ្នាំមុន។ កិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារនាំចេញក្នុងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ទឹកជំនន់ រួមជាមួយនឹងសម្ពាធសេដ្ឋកិច្ចពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈសេរី ហើយវិស័យវិនិយោគ និងពាណិជ្ជកម្មនៅតែមានភាពទាក់ទាញ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច និងបើកចំហ កម្ពុជាងាយរងនឹងសម្ពាធពីខាងក្រៅ។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាបានកើនឡើងជិតទ្វេដងចន្លោះឆ្នាំ២០១៧ និង២០២១ កើនឡើងពី ២៥.៤៤ ពាន់លានដុល្លារដល់ ៤៨.០១ ពាន់លានដុល្លារ។ ជាងនេះទៅទៀត សក្តានុពលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់មានកម្រិត។ ការនាំចេញសរុបទៅកាន់ទីផ្សារក្នុងតំបន់ ហើយទិន្នផលផលិតកម្មរបស់ប្រទេសមិនទាន់ត្រូវបានធ្វើអោយអស់ពីសក្តានុពលនៅក្នុងបណ្តាញពាណិជ្ជកម្មក្នុងតំបន់នៅឡើយទេ។
ទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាបានឈានដល់ ១១.១ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយសម្រេចបាននូវគោលដៅ១០ ពាន់លានដុល្លារមុនកាលកំណត់ទុកក្នុងរយៈពេលពីរឆ្នាំទៅមុខ។ កាលពីឆ្នាំមុន ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងការនាំចេញសរុបចំនួន ១.២៤ ពាន់លានដុល្លារ ដែលតំណាងឱ្យ ៥.៥% នៃការនាំចេញសរុបរបស់កម្ពុជា។