Alynana Media Cambodia
Icon Collap
clinic narit

វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់

Media LNN | Jul 07, 2023
វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់
Clinic narith


រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា  វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់ ខណៈ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នេះ ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបាននូវកំណើន ក្នុងរង្វង់ ៥,៦%, ដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ២០២២ ដែលសម្រេចបាននូវកំណើតក្នុងអត្រា ៥,២% ប៉ុណ្ណោះ។

9c2646a975e6250efa03d023ca0816bb_w_800_h_450-35

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា បានឱ្យដឹងថា ការសម្រេចបាននូវអត្រាកំណើននេះ គឺបណ្ដាលមកពីការថមថយកំណើននៃវិស័យកាត់ដេរដោយសារការថមថយនូវតម្រូវការសកល ជាពិសេសនៅប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន ៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាកំណើនល្អដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន៖ គ្រឿងបង្គុំ សូឡា និងសំបកកង់ និងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេសផលិតកម្មចំជាអាហារ និងភេសជ្ជៈ និង ឧស្សាហកម្មដំឡើងរថយន្ត ជាដើម។