Alynana Media Cambodia
Icon Collap
clinic narit

ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង ខណៈប្រាក់យ័នធ្លាក់ចុះខ្សោយ

Media LNN | Jul 07, 2023
ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង ខណៈប្រាក់យ័នធ្លាក់ចុះខ្សោយ
Clinic narith

ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ នេះជាសញ្ញាមួយដែលបង្ហាញថា ទំនុកចិត្តក្នុងស្រុកនៅពេលនេះកំពុងធ្លាក់ចុះ គួបផ្សំនឹងប្រាក់យន់របស់ចិនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងថែមទៀត។ រំហូរចេញរបស់ក្រុមវិនិយោគិនចិនដីគោកបានបង្ហាញអំពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលការស្ដារសេដ្ឋកិច្ចចិនឡើងវិញ ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយសម័យជំងឺកូវីដ ហាក់កំពុងជាប់គាំង។

ការចំណាយលើទំនិញប្រើប្រាស់កំពុងថមថយ ទីផ្សារអចលនទ្រព្យនិងទីផ្សារភាគហ៊ុនស្ថិតក្នុងសភាពដុនដាប ហើយសាច់ប្រាក់វិញនៅគរក្នុងគណនីប្រាក់សន្សំ ឥតយកទៅវិនិយោគលើអ្វីឡើយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ ក្រុមឈ្មួញកណ្តាលនិយាយថា បុគ្គលម្នាក់ៗមានទំនួលខុសត្រូវចំពោះនិន្នាការយ៉ាងគំហុកខាងលើនេះ ហើយទំនោរនោះគ្មានសញ្ញាបង្ហាញពីភាពប្រសើរឡើងឡើយ។ ក្រុមអ្នកវិភាគព្រមានថា ស្ថានភាពបែបនេះអាចដាក់សម្ពាធបន្ថែមទៀតលើប្រាក់យន់ ខណៈដែលវាធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៨ ខែជាប់ៗគ្នាមកហើយ។

ទ្រព្យសម្បត្តិកាន់កាប់ដោយចិនដីគោកនៅក្រោមគោលនយោបាយទើបបង្កើតថ្មី ដែលអនុញ្ញាតឱ្យមានការវិនិយោគក្នុងសេវាកម្មបង្កើនទ្រព្យសម្បត្តិនៅទីក្រុងហុងកុង និងទីក្រុងម៉ាកាវ បានកើនលើសពី២ដង បើគិតចាប់តាំងពីចុងឆ្នាំមុន ដោយឡើងរហូតដល់ ១១០ លានដុល្លារ។ ចំនួនទឹកប្រាក់ដែលបានបង់លើការធានារ៉ាប់រងថ្មី ដែលប្រមូលបានដោយផ្អែកលើគោលនយោបាយធានារ៉ាប់រងរបស់ទីក្រុងហុងកុង បានឡើងដល់ជិត ២៧០០% គឺឡើងដល់ជិត ១០ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣។