Alynana Media Cambodia
Icon Collap
clinic narit

មន្រ្តីជាន់ខ្ពស់រំពឹងវិស័យឧស្សាហកម្មកើនឡើងជិត ៤០%ក្នុងឆ្នាំ ២០២៣

Media LNN | Jul 07, 2023
មន្រ្តីជាន់ខ្ពស់រំពឹងវិស័យឧស្សាហកម្មកើនឡើងជិត ៤០%ក្នុងឆ្នាំ ២០២៣
Clinic narith

វិស័យឧស្សាហកម្មកម្ពុជា មានកំណើនជារៀងរាល់ឆ្នាំ ពោលគឺមានការធ្លាក់ចុះតែអំឡុងឆ្នាំ ២០២០-២០២១ ដែលកើតមានវិបត្តិកូវីដ-១៩ប៉ុណ្ណោះ, ប៉ុន្តែក្រោយមកមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣នេះ មានការរំពឹងថា នឹងមានកំណើនដល់ទៅ ៣៩ភាគរយ នៃការចូលរួមចំណែកទៅលើផលិតផលក្នុងស្រុកសរុប GDP។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

7-doanthethaovn-rker26-8-5-40-282

លោកបានលើកឡើងថា ការកើនឡើងនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវលិខិតបទដ្ឋានគតិ​យុត្តជា​បន្តបន្ទាប់ នៅក្នុងគោលដៅជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសទាក់ទាញវិនិយោគិន​ឱ្យកាន់​តែប្រសើរ។

បើតាមលោក ហេង សុខគង់ បញ្ជាក់ថា ច្បាប់វិនិយោគថ្មី បានទាក់ទាញវិនិយោគិនយ៉ាងច្រើនឱ្យចូលមកដាក់​ទុនវិនិយោគ​នៅកម្ពុជា ក្រោយពីច្បាប់នេះចេញជាស្ថាពរ។ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានបន្ថែមដូច្នេះថា« នៅក្រោយបោះឆ្នោត នឹងមានបណ្តាក្រុមវិនិយោគិនថ្មីៗ មកបោះទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ជាពិសេសវិស័យ Non Garment ដូចជា បច្ចេកវិទ្យា វិនិយោគលើធនធានរ៉ែ កម្មន្តសាល និងបង្កើតរោងចក្រផលិតឈីប ជាដើម»។9c2646a975e6250efa03d023ca0816bb_w_800_h_450-43

 

​លោក សុខគង់ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះកម្ពុជា ចិន មានទំនាក់ល្អទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។ លោកថ្លែងបែបនេះថា« បើគិតទៅវិនិយោគិនចិនមកបណ្តាក់ទុនលេខ១នៅកម្ពុជាយើង រយៈពេលចុងក្រោយនេះ ពោលគឺប្រជែងជាមួយជប៉ុន និងកូរ៉េខាងត្បូង»។

ទោះយ៉ាងណាលោកថា កម្ពុជា ស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលបំណងប្រែក្លាយចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០ខាងមុខ។

ជាមួយនឹងកំណើននេះ ធនាគារជាតិ ក៏បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%៕